ប្រតិកម្មរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនចំពោះសេចក្តីសម្រេចផ្អាកប្តូរស្ថាន ទូតអាមេរិទៅ Jerusalem

(VOVWORLD) - នាថ្ងៃទី ១ មិថុនា រដ្ឋអំណាចអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានមាន ប្រតិកម្មខុសគ្នាបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះ ហត្ថលេខាលើផែនការផ្អាក់ប្តូរស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Tel Alviv (អ៊ីស្រាអែល) ទៅកាន់ទីក្រុង Jerusalem។ 
ប្រតិកម្មរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនចំពោះសេចក្តីសម្រេចផ្អាកប្តូរស្ថាន ទូតអាមេរិទៅ Jerusalem  - ảnh 1 ប្រតិកម្មរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនចំពោះសេចក្តីសម្រេចផ្អាកប្តូរស្ថាន ទូតអាមេរិទៅ Jerusalem 

(VOVworld) – នាថ្ងៃទី ១ មិថុនា រដ្ឋអំណាចអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានមាន ប្រតិកម្មខុសគ្នាបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះ ហត្ថលេខាលើផែនការផ្អាក់ប្តូរស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Tel Alviv (អ៊ីស្រាអែល) ទៅកាន់ទីក្រុង Jerusalem។ ក្នុងសេចក្តីប្រកាសជាផ្លូវការមួយ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានសម្តែងនូវការអស់សង្ឃឹមហើយចោទ ប្រកាន់ថា៖ សេចក្តីសម្រេចចរបស់ប្រធានាធិបតីអាមេរិកបានរំលោភទៅលើកិច្ច សន្យារបស់លោកក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតី ព្រមទាំង ផ្លាស់ប្តូរដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ។ តាមសេចក្តីប្រកាស នេះថា៖ ស្ថានទូតអាមេរិករួមជាមួយស្ថានទូតរបស់ប្រទេសដទៃទាំងអស់គប្បី ស្ថិតនៅទីក្រុង Jerusalem ដោយសារ ទីក្រុងនេះគឺជារដ្ឋធានី «អមតៈនិងមិនអាច បំប្លែកបានឡើយ» របស់អ៊ីស្រាអែល។ ក្នុងពេលនោះ ប៉ាឡេស្ទីនបានស្ងើចសរ សើរសេចក្តីសម្រេចពោលខាងលើរបស់លោក Donald Trump ហើយចាត់ទុក ថា៖ សេចក្តីសម្រេចនេះនឹងរួមចំណែកជំរុញយ៉ាងខ្លាំងឱកាសសំរាប់ដំណើរការ សន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ