ប្រតិភូកីឡាវៀតណាមចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ជាមួយសមាជិកចំនួន ៣៩ នាក់

(VOVWORLD) - កីឡាវៀតណាមបានជ្រើសរើសអត្តពលិកចំនួន ១៦នាក់ ដែលមានកៅអីចូលរួមប្រកួតកីឡាអូឡាំពិក ក្នុងវិញ្ញាសាជិះកង់ បាញ់កាំភ្លើង បាញ់ធ្នូ យូដូ លើកទម្ងន់ rowing canoeing ប្រដាល់ (boxing) អត្តពលកម្ម ហែលទឹក និងវាយសី។
ប្រតិភូកីឡាវៀតណាមចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ជាមួយសមាជិកចំនួន ៣៩ នាក់ - ảnh 1ប្រតិភូកីឡាវៀតណាមចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ជាមួយសមាជិកចំនួន ៣៩ នាក់។ រូបថត៖ thethaovietnamplus.vn

ប្រតិភូកីឡាវៀតណាមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ រួមមានសមាជិកចំនួន ៣៩ នាក់។ ក្នុងនោះ មនុស្សចំនួន ៣២ នាក់ជាអត្តពលិក គ្រូបង្វឹក និងអ្នកជំនាញ។ មុននោះ កីឡាវៀតណាមបានជ្រើសរើសអត្តពលិកចំនួន ១៦នាក់ ដែលមានកៅអីចូលរួមប្រកួតកីឡាអូឡាំពិក ក្នុងវិញ្ញាសាជិះកង់ បាញ់កាំភ្លើង បាញ់ធ្នូ យូដូ លើកទម្ងន់ rowing canoeing ប្រដាល់ (boxing) អត្តពលកម្ម ហែលទឹក និងវាយសី។

តាមផែនការ ប្រតិភូកីឡាវៀតណាមនឹងចេញដំណើរនាថ្ងៃទី ១៧ កក្កដា។ អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងបើកនាថ្ងៃទី ២៦  ខែកក្កដា។ តាមផែនការ អត្តពលិកពីរនាក់ដែលកាន់ទង់ជាតិវៀតណាមក្នុងពិធីនេះគឺ Le Duc Phat (វាយសី) និង Do Thi Anh Nguyet (បាញ់ធ្នូ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ