ប្រតិភូកីឡាវៀតណាមដណ្ដើមបានមេដាយមាស១០០គ្រឿងនៅស៊ីហ្គេម៣២

(VOVWORLD) - ថ្ងៃទី ១៤ ឧសភា បន្តជាថ្ងៃប្រកួតប្រជែងដ៏ជោគជ័យសម្រាប់គណៈប្រតិភូកីឡាវៀតណាម។ គិតត្រឹមម៉ោង ៦ ល្ងាច គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ១៥ ក្នុងពេលថ្ងៃ។ ដូច្នេះ វៀតណាមមានមេដាយមាសចំនួន ១០២ នៅស៊ីហ្គេមលើកទី ៣២។

មេដាយមាសរបស់វៀតណាមទទួលបាននៅថ្ងៃនេះលើវិញ្ញាសារដូចជា៖ កីឡាអារ៉ូប៊ីក កីឡាគុនដាវ ទូកក្តោង វាយសីបុរស និងនារី អុក យូដូ ចំបាប់ តេក្វាន់ដូ។

ជាមួយនឹងសមិទ្ធផលនេះ គណៈប្រតិភូកីឡាវៀតណាមបានបន្តឈរលើកំពូលតារាងមេដាយនៅស៊ីហ្គេមលើកទី៣២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ