ប្រតិភូដែលចូលរួមមហោស្រពផ្សាយ សម្លេង ទូទាំង ប្រទេស អុជធូប នៅមណ្ឌលកេរដំណែលលោកតា Nguyen Sinh Sac

(VOVWORLD) - ការដែលមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៤ បានប្រព្រឹត្តិទៅនៅខេត្ត Dong Thap ហើយចំទៅនឹងពិធីរំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញគឺមានអត្ថន័យដ៏សំខាន់ណាស់។
ប្រតិភូដែលចូលរួមមហោស្រពផ្សាយ សម្លេង ទូទាំង ប្រទេស អុជធូប នៅមណ្ឌលកេរដំណែលលោកតា Nguyen Sinh Sac - ảnh 1 ប្រតិភូដែលចូលរួមមហោស្រពផ្សាយ សម្លេង ទូទាំង ប្រទេស អុជធូប នៅមណ្ឌលកេរដំណែលលោកតា Nguyen Sinh Sac

នាថ្ងៃទី ២៥ ខែមិថុនា នៅខេត្ត Dong Thap ប្រតិភូដែលចូលរួមមហោស្រព ផ្សាយសម្លេងទូទាំងប្រ ទេសបានអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកតា Nguyen Sinh Sac នៅមណ្ឌលកេរដំណែលលោកតា ដែលជា ឪពុករបស់លោកប្រធានហូជីមិញ។

អញ្ជើញថ្លែងនៅទីនេះ លោកសាស្ត្រា ចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមបានអះ អាងថា៖ ការដែលមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៤ បានប្រព្រឹត្តិទៅនៅខេត្ត Dong Thap ហើយចំទៅនឹងពិធីរំលឹកខួបលើកទី ១៣០ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញគឺមានអត្ថន័យដ៏សំខាន់ណាស់។ លោកបានអះអាងថា៖ “នៅពេលមកដល់ខេត្ត  Dong Thap ម្ដងៗនោះ ខ្ញុំតែងតែសង្កេតឃើញការអភិវឌ្ឍរបស់ខេត្ត។ យើងខ្ញុំជឿជាក់ថា គ្រប់អង្គភាពទាំងអស់ ដូចជា វិទ្យុសម្លេងវៀតណាម និងវិទ្យុ ទូរទស្សន៍ខេត្ត ក្រុងនានា នៅពេលចាកចេញពីខេត្ត Dong Thap ច្រើននាំយកទៅជាមួយនូវអត្ថបទសរសេរ រូបថតឯកសារ គួរឲ្យទាក់ទាញនៅខេត្ត Dong Thap ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ