ប្រទេសកាន់តែច្រើនចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសជំរុញ

(VOVWORLD) - ថ្លែងបន្ទាប់ពីកិច្ចប្រជុំវាយតម្លៃ ចំពោះវិធានការរឹតត្បិតការធ្វើសកម្មភាពសហគមន៍ លោករដ្ឋមន្រ្តី Budi បានបង្ហើបថា លោក ប្រធានាធិបតី Joko Widodo បានសម្រេចចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ នៅថ្ងៃទី១២ ខែមករាខាងមុខ។ 

ប្រទេសកាន់តែច្រើនចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសជំរុញ - ảnh 1ចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាពលរដ្ឋនៅ Surabaya ប្រទេសឥណ្ឌូនេស៊ី។
(រូបថត៖ Xinhua/ VNA)
នៅថ្ងៃទី៣ ខែមករា រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានឲ្យដឹងថា ប្រទេសនេះនឹងចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសជំរុញជូន ប្រជាជនចំនួន២១លាននាក់ក្នុងខែមករានេះតែម្ដង។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំវាយតម្លៃ ចំពោះវិធានការរឹតត្បិតការធ្វើសកម្មភាពសហគមន៍ លោករដ្ឋមន្រ្តី Budi បានបង្ហើបថា លោក ប្រធានាធិបតី Joko Widodo បានសម្រេចចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ នៅថ្ងៃទី១២ ខែមករាខាងមុខ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ដូសជំរុញនេះនឹងត្រូវបាន ចាក់ជូនមនុស្សមានអាយុពី១៨ឆ្នាំឡើងទៅ តាមអនុសាសន៍របស់អង្គការសុខភាព ពិភពលោក ហើយទទួលការចាក់ដូសទី២បាន ៦ខែរួចហើយ។
នៅទ្វីបអាមេរិកវិញ វេណេហ្ស៊ុយអេឡាក៏បានដាក់ឲ្យដំណើរការយុទ្ធនាការចាក់ វ៉ាក់សាំងការពារកូវីដ- ១៩ដូសជំរុញ ដែលចាប់ផ្ដើមជាមួយនឹងបុគ្គលិកពេទ្យ ហើយ បន្ទាប់នោះគឺមនុស្សមានអាយុពី៦០ឆ្នាំឡើងទៅ ដែល.បានចាក់ដូសមូលដ្ឋាន គ្រប់គ្រាន់ កាលពី៦ខែមុន។ ក្នុងពេលជាមួយគ្នានោះ ចាប់ពីថ្ងៃទី៣ ខែមករា សហរដ្ឋ អាមេរិកបានបើកទូលាយការប្រើប្រាស់វ៉ាក់សាំងការពារ កូវីដ-១៩ដូសទី៣ របស់ក្រុម ហ៊ុន Pfizer សម្រាប់កុមារដែលមានអាយុពី១២ដល់១៥ឆ្នាំ ក៏ដូចជាកាត់បន្ថយពេល វេលារវាងដូសទី២និងដូសទី៣ពី៦ខែចុះត្រឹម៥ខែប៉ុណ្ណោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ