ប្រទេសកូរ៉េខាងជើងព្រមានថាខ្លួននឹងតាមដានរាល់សកម្មភាពរបស់អាមេរិក

(VOVWORLD) -
ប្រទេសកូរ៉េខាងជើងព្រមានថាខ្លួននឹងតាមដានរាល់សកម្មភាពរបស់អាមេរិក - ảnh 1ប្រទេសកូរ៉េខាងជើងព្រមានថាខ្លួននឹងតាមដានរាល់សកម្មភាពរបស់អាមេរិក 

ប្រទេសកូរ៉េខាងជើងបានព្រមានថានឹងតាមដានរាល់កាយវិការរបស់អាមេរិកបន្ទាប់ពីការដែលវ៉ាស៊ីន តោន បានជំរុញឱ្យដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិទៅលើក្រុងព្យុងយ៉ាង ដោយទាក់ទងនឹងការធ្វើតេស្តនុយក្លេអ៊ែរនាពេលថ្មីៗនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) បានឱ្យដឹងថា៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Choe Hui-chol កាលពីថ្ងៃទី៨ ខែកញ្ញាបានជួបជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនប្រចាំនៅប្រទេសនេះដើម្បីប្រកាសការសាកល្បងនុយក្លេអ៊ែរលើកទី៦។សេចក្ដីថ្លែងការណ៍របស់ក្រុងព្យុងយ៉ាងបាននាំចេញភ្លាមៗបន្ទាប់ពីពេលដែលអាមេរិកដាក់សំណូមពរជាផ្លូវការសំរាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំការបោះឆ្នោតនាថ្ងៃទី១១ខែកញ្ញា ដើម្បីអនុម័តពង្រាងសេចក្តីសម្រេចចិត្តបង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដោយមិនអើពើដល់ការជំទាស់ពីរុស្ស៊ីនិងចិន។

នាថ្ងៃទី ៨ ខែកញ្ញាគណៈកម្មការសុវត្ថិភាពនិងសន្តិសុខនុយក្លេអ៊ែរកូរ៉េខាងត្បូងបានប្រកាសថា៖បានរកឃើញបរិមាណឧស្ម័ន xenon នៅក្នុងប្រទេសនេះបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ នេះគឺជាវត្ថុធាតុវិទ្យុសកម្មដែលត្រូវបានកើតមានឡើងបន្ទាប់ពីមានប្រតិកម្មនុយក្លេអ៊ែរ។ប៉ុន្តែ គណៈកម្មាធិការនេះក៏វាយតំលៃថាបរិមាណឧស្ម័ននេះមិនប៉ះពាល់ដល់សុខភាពមនុស្សទេពីព្រោះកម្រិតវិទ្យុសកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែមានប្រហែល 50-300 nanosievert ក្នុងមួយម៉ោង ( នេះឯកតានៃការវាស់វែង ការបំភាយឧស្ម័នចំហាយអ៊ីយ៉ូដ តាមប្រព័ន្ធអតិសុខុមទស្សន៍អន្តរជាតិ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ