ប្រទេសកូរ៉េខាងត្បូងពន្លឿនផែនការបើកទ្វារតំបន់គ្មានយោធាអន្តរកូរ៉េ

(VOVWORLD) - រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងជំរុញគម្រោងការណ៍ «ផ្លូវដើរថ្មើរជើងសន្តិភាព» ដែលអនុញ្ញាតឱ្យប្រជាជនដើរថ្មើរជើងនៅក្នុងតំបន់គ្មានយោធាអន្តរកូរ៉េ (DMZ) ដែលកាលពីមុនធ្លាប់ជាទីកន្លែងត្រួតពិនិត្យការចេញចូលសម្រាប់ប្រជាជនស៊ីវិល។
ប្រទេសកូរ៉េខាងត្បូងពន្លឿនផែនការបើកទ្វារតំបន់គ្មានយោធាអន្តរកូរ៉េ - ảnh 1 ប្រទេសកូរ៉េខាងត្បូងពន្លឿនផែនការបើកទ្វារតំបន់គ្មានយោធាអន្តរកូរ៉េ

«ផ្លូវដើរថ្មើរជើងសន្តិភាព» នឹងរួមមានផ្លូវចំនួន៣។ ច្រក ខាងលិចចាប់ផ្តើមពីទីក្រុង Paju ខេត្ត Gyeonggi ឆ្លងកាត់ Dorasan ទៅកាន់ភូមិនៅសង្កាត់ Daeseong ដែលស្ថិតនៅខាងក្នុងតំបន់ DMZ ។ ច្រកខាងកើតចាប់  ផ្តើមពីស្រុក Goseong ខេត្ត Gangwon ទៅកាន់ប៉មសង្កេតការណ៍ 717 OP ដែលជាទីកម្លែងអាចគយគន់ទេសភាពភ្នំ Kumgang របស់ស.ប.បកូរ៉េ និងច្រកនៅមជ្ឈមណ្ឌលឆ្លងកាត់ទួលភ្នំ Baekma ស្ថិតនៅស្រុក Cheorwon ខេត្ដ Gangwon ទៅកាន់ទួលភ្នំ Hwasalmori Hill ដែលជាសមរភូមិដ៏សាហាវនៅក្នុងសង្គ្រាមកូរ៉េ (1950-1953) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ