ប្រទេសកូរ៉េទាំង ២ ដំណើរការចរចារអំពីការចាប់ផ្តើមឡើងវិញកម្មវិធីជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់

ប្រទេសកូរ៉េទាំង ២ ដំណើរការចរចារអំពីការចាប់ផ្តើមឡើងវិញកម្មវិធីជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ - ảnh 1
ការចរចារអំពីការចាប់ផ្តើមឡើងវិញកម្មវិធីជួបជុំសំរាប់គ្រួសារ ដែលត្រូវបានព្រាត់ប្រាស់ក្នុងរយៈពេលសង្គ្រម រវាងប្រទេសកូរ៉េទាំង ២ (Image: Vietnamplus+)

(VOVworld) – ការចរចារអំពីការចាប់ផ្តើមឡើងវិញកម្មវិធីជួបជុំសំរាប់គ្រួសារដែលត្រូវ
បានព្រាត់ប្រាស់ក្នុងរយៈពេលសង្គ្រម រវាងប្រទេសកូរ៉េទាំង ២ បានប្រព្រឹត្តទៅ នាថ្ងៃទី
២៣ សីហា នៅមណ្ឌលគ្មានយោធា Panmunjom ជំនួសភ្នំ Geumgang តាមផែនការមុន
នោះ។ តាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ភាគី Seoul បានយល់ព្រម
ផ្លាស់ប្តូរទីកន្លែងដំណើរការចរចារតាមសំណើររបស់ព្យុងយ៉ាង។ក្រៅពីនោះសាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៏បានស្នើរៀបចំបណ្ដាការចរចារទ្វាភាគី នាចុងខែ
សីហា និងដើមខែ កញ្ញា ឆ្នាំ ២០១៣ ដើម្បីពិភាក្សាអំពីការចាប់ផ្តើមទួរទេសចរណ៍នៅ
តំបន់ភ្នំ Geumgang ឡើងវិញ ផងដែរ។ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាន
ឲ្យដឹងថា៖ ប្រទេសនេះកំពុងពិនិត្យមើលសំណើរពោលខាងលើ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ