ប្រទេសកូរ៉េទាំង ២ ទទួលបានការព្រមព្រៀងអំពីការចាប់ផ្តើមសកម្មភាពនៃមណ្ឌលឧស្សាហកម្មរួម Kaesong ឡើងវិញ

ប្រទេសកូរ៉េទាំង ២ ទទួលបានការព្រមព្រៀងអំពីការចាប់ផ្តើមសកម្មភាពនៃមណ្ឌលឧស្សាហកម្មរួម Kaesong ឡើងវិញ  - ảnh 1
កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េទទួលបានការព្រម
ព្រៀងអំពីការចាប់ផ្តើមសកម្មភាពនៃមណ្ឌល ឧស្សាហកម្មរួម Kaesong ឡើងវិញ
(Image: VOVonline)

(VOVworld) – នាថ្ងៃទី ១៤ សីហា កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េទទួលបានការព្រមព្រៀងអំពីការចាប់ផ្តើមសកម្មភាពនៃមណ្ឌល
ឧស្សាហកម្មរួម Kaesong ឡើងវិញ ក្នុងវង់ចរចារថ្នាក់ឯកទេសលើកទី ៧។ តាម
នោះ ភាគីទាំង ២ បានសន្យាខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បី មណ្ឌលឧស្សាហកម្មរួម Kaesong ចាប់ផ្តើមសកម្មភាពឡើងវិញប្រកបដោយ​ធម្មតា
។ ភាគីទាំង ២ ក៏បាន​ឯកភាពថា៖ ការបញ្ឈប់សកម្មភាពនៃមណ្ឌលឧស្សាហកម្ម
ពោលខាងលើមិនអាចឲ្យកើតមានឡើងទៀតឡើយ។ ប្រទេសទាំង ២ ក៏បានសន្យា
ជំរុញការវិនិយោគបរទេសចូលរក្នុងមណ្ឌលឧស្សាហកម្មរួម Kaesong។ គណៈកម្មា
ធិការរួមមួយនឹងត្រូវបានបង្កើន ដើម្បីដោះស្រាយការសងវិញពីការខួចខាតខាង
សេដ្ឋកិច្ចក្នុងរយៈពេលមណ្ឌលឧស្សាហកម្មនេះបានបញ្ចប់សកម្មភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ