ប្រទេសកូរ៉េទាំង ២ ឯកភាពរៀបចំបណ្ដាព្រឹត្តិការណ៍រួម


ប្រទេសកូរ៉េទាំង ២ ឯកភាពរៀបចំបណ្ដាព្រឹត្តិការណ៍រួម  - ảnh 1
ប្រទេសកូរ៉េទាំង ២ ឯកភាពរៀបចំបណ្ដាព្រឹត្តិការណ៍រួម (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ ឧសភា តំណាងនៃបណ្ដាអង្គការស៊ីវិលរបស់កូរ៉េខាងត្បូង និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឯកភាពរៀបចំបណ្ដា
ព្រឹត្តិការណ៍រួមចាប់ពីថ្ងៃទី ១៥ មិថុនា ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
១៥ នៃទិវា ជំនួបកំពូលប្រវត្តិសាស្ត្ររវាងប្រទេសទាំង ២។ តាមកិច្ចព្រមព្រៀង
ដែលទើបនឹង ទទួលបានរវាងភាគីទាំង ២ នៅទីក្រុង​ Shenyang  របស់ចិន បានឲ្យ
ដឹងថា៖ ភាគីទាំង ២ នឹងរៀបចំសកម្មភាពរួមនានានិងគំរោងការណ៍សហប្រតិប
ត្តិការសំដៅបង្កើន ឯកភាពនិងបង្រួបបង្រួមប្រជាជាតិឆ្ពោះទៅការឯកភាពឧប
ទ្វីបកូរ៉េឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ