ប្រទេសកូរ៉េទាំងពីរចាប់ផ្តើមបោសសម្អាតគ្រាប់មីនក្នុងតំបន់គ្មានយោធា

(VOVWORLD) - នាថ្ងៃទី១ ខែតុលា ប្រទេសកូរ៉េទាំងពីរបានចាប់ផ្តើមបោសសម្អាតគ្រាប់មីន នៅ តំបន់គ្មានយោធា (DMZ) ស្របតាមកិច្ចព្រមព្រៀងថ្មីៗនេះ ដើម្បីបន្ធូរស្រាល ភាពតានតឹង និងរាំងស្កាត់ជំលោះដោយគ្មានចេតនា។
ប្រទេសកូរ៉េទាំងពីរចាប់ផ្តើមបោសសម្អាតគ្រាប់មីនក្នុងតំបន់គ្មានយោធា - ảnh 1 ប្រទេសកូរ៉េទាំងពីរចាប់ផ្តើមបោសសម្អាតគ្រាប់មីនក្នុងតំបន់គ្មានយោធា

ក្រោយជំនួបកំពូលលើកទី ៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និងថ្នាក់ដឹកនាំកូរ៉េ ខាងជើង  លោក Kim Jong-un  នៅទីក្រុងព្យុងយ៉ាងកាលពីខែមុនមក ក្នុងនោះរដ្ឋមន្ត្រី ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងស្តីពីការអនុវត្តខ្លឹមសារពាក់ព័ន្ធនឹងវិស័យយោធា ក្នុងកិច្ចសេចក្តីថ្លែង ការណ៍រួម Panmunjom ដែលសម្រេចបាននៅខែមេសា ឆ្នាំ២០១៨ កន្លងទៅ ព្រមទាំងបេ្តជ្ញាបញ្ឈប់រាល់សកម្មភាពអមិត្តទាំងអស់និងធ្វើឲ្យបានជាក់ស្តែង នូវការលុបបំបាត់ហានិភ័យកើតឡើងសង្គ្រាមផងដែរ។ កងទ័ពនៃប្រទេសកូរ៉េ ទាំងពីរក៏បានអនុវត្តការបោសសម្អាតគ្រាប់មីនក្នុងតំបន់សន្តិសុខរួមនៃតំបន់គ្មានយោធា ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ