ប្រទេសកូរ៉េទាំងពីររុះរើប៉ូស្តិ៍ការពារព្រំដែន

(VOVWORLD) - ក្រសួងការពារជាតិកូរ៉េខាងត្បូងបានអោយដឹងថា កងទ័ពនៃប្រទេសនេះ និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានចាប់ផ្ដើមរុះរើប៉ូស្តិ៍ការពារ ព្រំដែនចំនួន២០ប៉ូស្តិ៍ បន្ទាប់ពីដកទាហាននិងយុទ្ធភ័ណ្ឌទាំងអស់។ កាយ វិកានេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុង ជ្រោយសំដៅបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនអន្តរកូរ៉េ។
នាបច្ចុប្បន្ន កូរ៉េខាងត្បូងមានប៉ូស្តិ៍ការពារព្រំដែនចំនួន៦០ប៉ូស្តិ៍ ខណៈដែល ស.ប.បកូរ៉េមាន១៦០ប៉ូស្តិ៍នៅតាមខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ។ នាខែធ្នូ ខាងមុខ ប្រទេសកូរ៉េទាំងពីរនឹងវាយតម្លៃឡើងវិញចំពោះការដោះប៉ូស្តិ៍ការពារ ព្រំដែនខាងលើនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ