ប្រទេសគុយបាទទួ​​លភ្ញៀវទេសចរចំនួន ១ លាននាក់ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០១៩

(VOVWORLD) -  នាថ្ងៃទី ៣ ខែមីនា រដ្ឋមន្ត្រីទេសចរណ៍គុយបា លោក Manuel Marrero Cruz បានឲ្យដឹងថាក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៩ ប្រទេសកោះ Caribe នេះ បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១ លាននាក់ ដែលលឿនជាងរយៈពេល ៥ ថ្ងៃ បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
ប្រទេសគុយបាទទួ​​លភ្ញៀវទេសចរចំនួន ១ លាននាក់ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០១៩ - ảnh 1 រដ្ឋមន្ត្រីទេសចរណ៍គុយបា លោក Manuel Marrero Cruz

នៅក្នុងសេចក្តីជូនដំណឹងតាមបណ្តាញ សង្គម Twitter លោក Marrero បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ«ឧស្សាហកម្មគ្មានផ្សែង» ចំពោះខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះ ព្រមទាំងអះអាងថាការស្ថាបនាគុយបាឲ្យក្លាយជា "គោលដៅទេសចរប្រកបដោយ សុខសន្តិភាព សុខភាពនិងសុវត្ថិភាព "។ លោកក៏បានអះអាងសារជាថ្មីម្តងទៀតថាគោលដៅនៃការទទួលបានភ្ញៀវទេសចរចំនួន ៥ លាននាក់អញ្ជើញមកទស្សនា«កោះសន្តិភាពមួយនេះ»នាឆ្នាំនេះនឹងកើនឡើង ៧% បើប្រៀបធៀបរយៈពេលដូចគ្នានាឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ