ប្រទេសចំនួន ១១ ជួបចរចារអំពី TPP គ្មានការចូលរួមរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ២ ឧសភា បណ្ដាអ្នកចរចារជួរមុខនៃប្រទេសចំនួន ១១ បានរៀបចំកិច្ចប្រជុំនៅទីក្រុង Toronto របស់កាណាដាដើម្បីពិនិត្យលទ្ធភាពដាក់ ឲ្យដំណើរការកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) គ្មានការចូលរួមរបស់អាមេរិក។ 
ប្រទេសចំនួន ១១ ជួបចរចារអំពី TPP គ្មានការចូលរួមរបស់អាមេរិក - ảnh 1ប្រទេសចំនួន ១១ ជួបចរចារអំពី TPP គ្មានការចូលរួមរបស់អាមេរិក 

(VOVworld) – នាថ្ងៃទី ២ ឧសភា បណ្ដាអ្នកចរចារជួរមុខនៃប្រទេសចំនួន ១១ បានរៀបចំកិច្ចប្រជុំនៅទីក្រុង Toronto របស់កាណាដាដើម្បីពិនិត្យលទ្ធភាពដាក់ ឲ្យដំណើរការកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) គ្មានការចូលរួមរបស់អាមេរិក។ ប្រធានក្រុមចរចាររបស់ជប៉ុន លោក Keiichi Katakami បានជួបធ្វើការជាមួយសមភាគីចំនួន ៩ ក្នុងចំណោមប្រធាន ក្រុមចរចារទាំង ១០ នៅទីនេះ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១ និងទី ២ ឧសភា ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំសំខាន់ពោលខាងលើនៅទីក្រុង Toronto។ ឆ្លើយ សំណួររបស់មជ្ឈដ្ឋានសារព័ត៌មានមុនពេលកិច្ចប្រជុំ លោក Katakami បាន សម្តែងការជឿជាក់ថា៖ ប្រទេសទាំង ១១ គប្បីសាមគ្គីដើម្បីនាំ TPP ក្លាយទៅជាកិច្ចព្រមព្រៀងមានសុពលភាព។ បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសជាសមាជិកទាំង ១១ នឹងរៀបចំសន្និសីទមួយនាខែឧសភាផងដែរ។ ជប៉ុនសង្ឃឹម នឹងទទួលបានកិច្ចព្រមព្រៀងថ្មីនាពាក់កណ្ដាលខែវិច្ឆិកាខាងមុខនៅសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្ត ទៅនៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ