ប្រទេសចំនួន ១២ ចូលរួមនៅក្នុងពិព័រណ៌ Vietbuild ទីក្រុងហូជីមិញឆ្នាំ ២០១៩

(VOVWORLD) - ពិព័រណ៍ Vietbuild ទីក្រុងហូជីមិញឆ្នាំ ២០១៩ មានប្រធានបទ "សំណង់ - គ្រឿងម៉ាស៊ីនឧបករណ៍ឧស្សាហកម្មនិងតុបតែងគ្រឿងសង្ហារឹម" ដោយមានមានស្តង់ទំនិញជាង ១,៦០០ ស្តង់ នៃសហគ្រាសចំនួន ៣០០ ដែលមកពីប្រទេសនិងតំបន់ដែនដីចំនួន ១២ ដូចជា អាល្លឺម៉ង់ អ៊ីតាលី កាណាដា ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ថៃ សឹង្ហបូរីជាដើម។
ប្រទេសចំនួន ១២ ចូលរួមនៅក្នុងពិព័រណ៌ Vietbuild ទីក្រុងហូជីមិញឆ្នាំ ២០១៩ - ảnh 1ស្តង់តាំងបង្ហាញផលិផលរបស់សហគ្រាស EuroWindow

ចំណុចលេចធ្លោបំផុតនៃពិព័រណ៍ Vietbuild ទីក្រុងហូជីមិញឆ្នាំ ២០១៩ លើកនេះគឺជាការចូលរួមរបស់អង្គភាពអាជីវកម្ម និងផលិតកម្មគ្រឿងម៉ាស៊ីននិងឧបករណ៍ឧស្សាហកម្មចំនួន ៥០ ដែលបង្ហាញពីផលិតផលថ្មីៗ បច្ចេកវិទ្យា         ទំនើបៗក្នុងវិស័យឧស្សាហកម្មសំណង់ - គ្រឿងឧបករណ៍ឧស្សាហកម្មនិងការតុបតែងសង្ហារឹម។ គួរបញ្ជាក់ថា ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០១៩ នៅខ័ណ្ឌទី១១ ទីក្រុងហូជីមិញ។ នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ នៅតែមានវេទិកាធុរកិច្ចនិងសន្និសីទអតិថិជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ