ប្រទេសចំនួន ៤ បានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២១-២០២២

(VOVWORLD) - នាថ្ងៃទី ១៧ ខែមិថុនា ប្រទេសចំនួន ៤ រួមមានឥណ្ឌា ម៉ិកស៊ិក អៀរឡង់ និងន័រវែស បានជាប់ឆ្នោតនិងក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២១-២០២២ ។

ម៉ិកស៊ិកតំណាងឱ្យក្រុមប្រទេសអាមេរិកឡាទីននិងតំបន់ Caribe  បានជាប់ ឆ្នោតដោយមានសំឡេងគាំទ្រ ១៨៧ /១៩២ សម្លេង។ ឥណ្ឌាដែលតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបានសម្លេងគាំទ្រចំនួន ១៨៤ សំឡេង។

រីឯប្រទេស   ន័រវែសទទួលបានសម្លេងគាំទ្រចំនួន ១៣០ សំឡេងហើយអៀរឡង់ទទួលបាន សម្លេងគាំទ្រចំនួន ១២៨ សំឡេង។ប៉ុន្តែដោយសារគ្មានបេក្ខជនណាមួយដែលតំណាងឱ្យទ្វីបអាហ្វ្រិកជាប់ឆ្នោតនោះ ទើបមហាសន្និបាតនឹងរៀបចំការបោះឆ្នោត ជុំទី ២ នាថ្ងៃទី ១៨ ខែមិថុនា។ ដើម្បីជាប់ឆ្នោតជាបេក្ខភាពត្រូវទទួលបានសំឡេងគាំទ្រយ៉ាងតិចបំផុតគឺ ១២៨ សំឡេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ