ប្រទេសចិននិងជប៉ុនអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថានសន្ទនា
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានឲ្យដឹងថាក្រុងប៉េកាំងស្វាគមន៍ចំពោះស្នារតីត្រៀមខ្លួនជាស្រេចនៃប្រទេសទាំងពីរ សំដៅបន្ធូរស្រាលភាពតានតឹង និងបន្តរាល់ការចរចា។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi (រូបថត៖ TTXVN) |
នាថ្ងៃទី ៨ ខែមិនា ចិនបានសម្តែងក្តីសង្ឃឹមថាប៉ាគីស្ថាននិងឥណ្ឌានឹងជំរុញកិច្ចសន្ទនា ជំនួសឲ្យការប្រឈមមុខដាក់គ្នា ហើយដោះស្រាយការខ្វែងគំនិតគ្នា ដោយផ្នែកលើស្មារតីសុ ឆន្ទៈ និងរួមគ្នាសហប្រតិបត្តិការ កសាងអនាគតដ៏ល្អប្រសើររវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរនេះ។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានឲ្យដឹងថាក្រុងប៉េកាំងស្វាគមន៍ចំពោះស្នារតីត្រៀមខ្លួនជាស្រេចនៃប្រទេសទាំងពីរ សំដៅបន្ធូរស្រាលភាពតានតឹង និងបន្តរាល់ការចរចា។ លោកបានអះអាងជាថ្មីម្ដងទៀតនូវគោលជំហររបស់ក្រុងប៉េកាំងអំពីការគាំទ្រកិច្ចសន្ទនាក៏ដូចជាអំពាវនាវដល់ប្រទេសទាំងពីរ ឱ្យបញ្ឈប់នូវភាពតានតឹងដែលកំពុងកើនឡើង។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono ក៏បានអំពាវនាវដល់ប្រទេសឥណ្ឌានិងប៉ាគីស្ថាន ឲ្យខិតខំប្រឹងប្រែងរៀបចំកិច្ចសន្ទនាថ្នាក់ជាន់ខ្ពស់នានា សំដៅបញ្ជៀសភាពតាមតឹងកើនឡើងនៅតំបន់ជម្លោះ Kashmir ផងដែរ៕