ប្រទេសចិននិងឥណ្ឌាពិភាក្សាគ្នាអំពីបញ្ហាព្រំដែន

(VOVWORLD) - នាថ្ងៃទី ៣០ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក  Wang Wenbin បានមានប្រសាសន៍ថា ប្រទេសចិននិងឥណ្ឌាកំពុងបើកសម័យប្រជុំលើកទី ១៩ ស្តីពីយន្តការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការព្រំដែនចិន - ឥណ្ឌា។ 
ប្រទេសចិននិងឥណ្ឌាពិភាក្សាគ្នាអំពីបញ្ហាព្រំដែន - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិនលោក  Wang Wenbin (រូបថត៖ AFP/TTXVN)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin  បានលើកច្បាស់ថា កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការពិភាក្សាគ្នាប្រតិបត្តិទាំង ៥ចំណុច ដែល រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរសម្រេចបាននៅទីក្រុងម៉ូស្គូ (ប្រទេសរុស្ស៊ី) ក៏ដូចជាការស្រាវជ្រាវនិងដោះស្រាយបញ្ហាដែលនៅ សេសសល់នៅតំបន់ដីជាក់ស្តែង ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។

កាលពីមុននោះ ក្រសួងការបរទេសចិនបានប្រកាសថានៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងម៉ូស្គូកាលពីខែកញ្ញា ប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងមួយដែលមានចំណុចចំនួន ៥ ក្នុងនោះ មានការទទួលស្គាល់ថាស្ថានភាពព្រំដែននាបច្ចុប្បន្ន មិនអំណោយផលសម្រាប់ភាគីទាំងពីរ ហើយភាគីទាំងពីរគួរតែគោរពតាមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់ ដើម្បីធានាសន្តិភាពនិងចៀសវាងពីសកម្មភាពណាមួយ ដែលអាចធ្វើឱ្យស្ថានភាពកាន់តែតានតឹងថែមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ