ប្រទេសចិនប្រកាសកម្រិតកំណើនសេដ្ឋកិច្ចក្នុង ត្រីមាសទី ១ ឆ្នាំ ២០១៩

(VOVWORLD) -វិស័យឧស្សាហកម្ម កសិកម្ម និងការលក់រាយរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ក៏សុទ្ធតែទទួលបានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។
ប្រទេសចិនប្រកាសកម្រិតកំណើនសេដ្ឋកិច្ចក្នុង ត្រីមាសទី ១ ឆ្នាំ ២០១៩ - ảnh 1កម្មករនៅរោងចក្រមួយខេត្ត Shandong ប្រទេសចិន  (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ១៧ខែមេសា អគ្គនយកដ្ឋានស្ថិតិចិន   (NBS) បានប្រកាសថា សេដ្ឋកិច្ចនៃប្រទេសខ្លួនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ទទួលបានកំណើន ៦,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។

ជាក់ស្តែង តាម NBS ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ទទួលបានជាង ២១ ៣០០ ពាន់លានយ័ន (ស្មើនឹង ៣១៨០ ពាន់លានដុល្លារអាមេរិក) ហើយ កំណើននៃប្រទេសខ្លួននៅតែរក្សាបានល្បឿនដដែល ដូចត្រីមាសទី ៤ ឆ្នាំ២០១៨។ សេដ្ឋកិច្ចសេវាកម្មទទួលបានកំណើនខ្ពស់បំផុតរហូតដល់ ៧% ។ ក្នុងពេលនោះ ការដោះដូរទំនិញនៅតែជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩។

វិស័យឧស្សាហកម្ម កសិកម្ម និងការលក់រាយរបស់ចិនក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ក៏សុទ្ធតែទទួលបានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

តម្លៃប្រាក់នាំចេញ នាំចូលក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ ទទួលបាន ៧ ពាន់ពាន់លានយ័ន កើន ៣,៧% បើប្រៀធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ