ប្រទេសជាច្រើនគាំទ្រចំពោះការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកដើម្បីដោះស្រាយ ភាពតានតឹងពាក់ព័ន្ធដល់អ៊ុយក្រែន

(VOVWORLD) - មន្ត្រីបារាំងបានសម្ដែងនូវក្ដីសង្ឃឹមពីការដោះស្រាយ វិបត្តិទាក់ទងនឹងស្ថានភាពអ៊ុយក្រែនបន្ទាប់ពីប៉ារីសស្នើឲ្យរៀបចំកិច្ចប្រជុំកំពូលមួយរវាងរុស្ស៊ី-អាមេរិក។ 
ប្រទេសជាច្រើនគាំទ្រចំពោះការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកដើម្បីដោះស្រាយ ភាពតានតឹងពាក់ព័ន្ធដល់អ៊ុយក្រែន - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងសមភាគីសហព័ន្ធរុស្ស៊ី
លោក Vladimir Putin។ (រូបថត៖ AFP)
នាថ្ងៃទី ២១ ខែកុម្ភៈ រដ្ឋមន្រ្តីអឺរ៉ុបរបស់បារាំង លោក Clement Beaune បានសង្កត់ធ្ងន់ថា ភាគី ពាក់ព័ន្ធគួរតែក្ដាប់ជាប់គ្រប់ឱកាសទាំងអស់ដែលអាចធ្វើបានដើម្បីជៀសវាងជម្លោះ ជៀសវាងការប្រឈមមុខដាក់គ្នា ហើយកសាងដំណោះស្រាយនយោបាយ-ការទូត។ លោកចាត់ទុកថា ត្រូវការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកក្នុងពេលឆាប់បំផុតតាម ដែលអាចធ្វើទៅបាន ប៉ុន្តែភាគីនានាមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយ។
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងគៀវ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានសម្ដែងក្ដីសង្ឃឹមថា សំណើរពីការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនឹងត្រូវបានអនុវត្តន៍ ហើយអ៊ុយក្រែនអាចចូលរួមដែរ។
នាថ្ងៃទី២១ ខែកុម្ភៈ តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិងកិច្ចការបរទេសលោក Josep Borrell បានឲ្យដឹងថា EU គាំទ្រចំពោះ កិច្ចខិតខំប្រឹងប្រែងរៀបចំជំនួបចរចារវាងរដ្ឋអំណាចវ៉ាស៊ីនតោននិងម៉ូស្គូ ដើម្បីស្វែងរក ដំណោះស្រាយការទូតមួយ។ លោកបានបញ្ជាក់ថា EU ត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភអ្វីៗគ្រប់បែបយ៉ាងក្នុងសមត្ថភាពរបស់ខ្លួនដើម្បីធ្វើឲ្យកិច្ចសន្ទនាការទូតក្លាយទៅជាផ្លូវ ដ៏ល្អបំផុតនិងតែមួយគត់ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនេះ។
ក្នុងពេលជាមួយគ្នានោះ ថ្លែងនៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី២១ កុម្ភៈ អ្នកនាំពាក្យ វិមានគ្រឹមឡាំងលោក Dmitry Peskov ឲ្យដឹងថា លោកប្រធានាធិបតី Vladimir Putin និងសមភាគីអាមេរិកលោក Joe Biden អាចជួបពិភាក្សាតាមទូរស័ព្ទឬជួបគ្នាដោយ ផ្ទាល់គ្រប់ពេលវេលា ប៉ុន្តែឥឡូវនេះ មិនមានផែនការជាក់លាក់អំពីការរៀបចំកិច្ចប្រជុំកំពូល ទាល់តែសោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ