ប្រទេសជាច្រើនចាត់វិធានការដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - ប្រទេសមួយចំនួនកំពុងជំរុញវិធានការជួយឧបត្ថម្ភ ហិរញ្ញវត្ថុយ៉ាងសកម្ម សំដៅស្ដារសេដ្ឋកិច្ច ដែល រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ ១៩ ។
ប្រទេសជាច្រើនចាត់វិធានការដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1 ភ្ញៀវទេសចរពាក់ម៉ាស់នៅប្រទេសអូស្ត្រាលី  (រូបថត៖ AFP / VNA)

ជាក់ស្ដែង សំដៅជំរុញខឿនសេដ្ឋ កិច្ច ដែលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេលជិត ៣០ ឆ្នាំ ដោយសារជំងឺរាតត្បាតនោះ នាថ្ងៃទី ២៥ ខែកញ្ញា រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា នឹងធ្វើសាមញ្ញភារូបនីយកម្មបទប្បញ្ញត្តិ អំពីប្រាក់កម្ចីរបស់ធនាគារ ដើម្បីបង្កើនលំហូរឥណទានសម្រាប់ទីផ្សារ។ ក្នុងពេលនោះនាថ្ងៃទី ២៤ ខែកញ្ញា សភាទាំងពីររបស់អាមេរិកកំពុងពិចារណាអំពីកញ្ចប់ជំនួយជាបន្ត ដើម្បិស្ដារសេដ្ឋកិច្ចឡើងវិញ។ នាថ្ងៃដដែល ធនាគារកណ្តាលរបស់មីកស៊ីកបានប្រកាសកាត់បន្ថយអត្រាការប្រាក់អន្តរធនាគារ ០,២៥% ពោលគឺចុះមកត្រឹម ៤,២៥% ។ នេះជាលើកទី ១១ ហើយ ដែលធនាគារបានកាត់បន្ថយអត្រាការប្រាក់ សំដៅជំរុញសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ