ប្រទេសជាច្រើនថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើកងកម្លាំងអង្គការសហប្រជាជាតិនៅលីបង់

(VOVWORLD) - កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) នៅថ្ងៃទី ១០ តុលា បានប្រកាសថា បុគ្គលិករបស់ខ្លួនចំនួនពីរនាក់បានរងរបួស បន្ទាប់ពីរថក្រោះអ៊ីស្រាអែល បានបាញ់ផ្លោងទៅ លើ ប៉ម យាមនៅទីស្នាក់ការរបស់ UNIFIL ក្នុងតំបន់ Ras al-Naqoura ភាគខាងត្បូង ប្រទេសលីបង់។

គិតត្រឹមយប់មិញ យោធាអ៊ីស្រាអែលមិនទាន់បញ្ជាក់ជាផ្លូវការទៅលើការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសមួយកាលពីយប់មិញបានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កម្លាំងនេះកាលពីម្សិលមិញបានប្រយុទ្ធនៅក្នុងតំបន់ Naqoura ជិតមូលដ្ឋាន UNIFIL។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល សេចក្តីប្រកាសរបស់ IDF អាចត្រូវបានមើលឃើញថា ជាការបញ្ជាក់របស់កងកម្លាំងនេះថា រថក្រោះអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើមូលដ្ឋាន UNIFIL ធ្វើឱ្យបុគ្គលិកអង្គការសហប្រជាជាតិរងរបួស។

ប្រទេសជាច្រើនបានថ្កោលទោសទង្វើរបស់អ៊ីស្រាអែល។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បានសង្កត់ធ្ងន់ថា ការបើកការបាញ់ប្រហារទៅលើទីស្នាក់ការរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ គឺមិនអាចទទួលយកបានឡើយ។ មុននោះ  ក្រសួងការពារជាតិអ៊ីតាលីក៏បានកោះហៅឯកអគ្គរដ្ឋ ទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងរ៉ូម ដើម្បីបង្ហាញការតវ៉ារបស់ខ្លួនផងដែរ។

នៅថ្ងៃដដែល ក្រសួងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឱ្យមន្ត្រីអ៊ីស្រាអែលផ្តល់ការពន្យល់សម្រាប់សកម្មភាពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ