ប្រទេសជាច្រើនបានអំពាវនាវឱ្យភាគីនានា ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ

(VOVWORLD) -  នៅថ្ងៃទី ១៦ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Masusudi បានសង្កត់ធ្ងន់ថា សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ជាក្តីសង្ឃឹមរបស់ប្រទេសទាំងអស់ ហើយលោកស្រីក៏បានអំពាវនាវជាថ្មីម្តងទៀត ដល់បណ្តាប្រទេសត្រូវគោរពច្បាប់អន្ដរជាតិៈ

“ការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គឺជាគន្លឹះសម្រាប់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ ទស្សនៈរបស់ឥណ្ឌូណេស៊ីលើបញ្ហាសមុទ្រខាងកើតគឺច្បាស់លាស់។ ទីតាំងរបស់ឥណ្ឌូនេស៊ី ចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខក៏ច្បាស់និងសមស្របជាមួយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងសាលក្រមរបស់តុលាការអាជ្ញាកណ្តាលក្នុងឆ្នាំ ២០១៦។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ីសូមគូសបញ្ជាក់នូវសារៈសំខាន់របស់ប្រទេសទាំងអស់ ក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត និងអំពាវនាវឱ្យប្រទេសទាំងអស់ ជៀសវាងពីសកម្មភាពបង្កើនភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់”។

លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីរូបនេះក៏បានបង្ហាញនូវទស្សនៈរបស់ឥណ្ឌូនេស៊ីម្តងហើយម្តងទៀត ចំពោះការជៀសវាងនូវសកម្មភាពបង្កើនភាពតឹងតែងនៅសមុទ្រខាងកើត ជាពិសេស នៅពេលដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរោគរាតត្បាតកូវីដ ១៩។

ប្រទេសជាច្រើនបានអំពាវនាវឱ្យភាគីនានា ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ - ảnh 1 រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishamuddin Hussein 

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishamuddin Hussein បានអះអាងថា ប្រទេសនេះ មានគោលជំហរមុនក៏ដូចជាក្រោយ ដែលថា ភាគីទាំងអស់ គួរតែសហការដើម្បីធានាសន្តិភាព សន្តិសុខនិងស្ថិរភាព នៅតំបន់សមុទ្រខាងកើត។  លោករដ្ឋមន្រ្តី Hishamuddin បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីសង្ឃឹមថា រាល់ការពិភាក្សាបន្តនឹងសម្រេចបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធ ភាពនិងជាក់ស្តែង។ ក្នុងពេលជាមួយគ្នានេះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ឆ្លើយសំណួរអំពីគោលជំហររបស់ទីក្រុងញូវដែលី បន្ទាប់ពីសហរដ្ឋអាមេរិកបានច្រានចោលទាំងស្រុងការទាមទារដែនសមុទ្ររបស់ចិននៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Anurag Srivastava ដោយសង្កត់ធ្ងន់ថា ទីក្រុងញូវដេលីគាំទ្រចំពោះសេរីភាពនាវាចរណ៍និងពាណិជ្ជកម្មស្របច្បាប់លើផ្លូវទឹកអន្តរ ជាតិ។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ