ប្រទេសជាច្រើនអំពាវនាវឱ្យរុស្ស៊ីនិងអ៊ុយក្រែន ធ្វើ​ការ​ចរចាដើម្បីជៀសវាងការបង្ករបួសស្នាមដល់ជនស៊ីវិល

(VOVWORLD) - ក្នុងសុន្ទរកថានៅថ្ងៃទី ១ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានសង្កត់ធ្ងន់ថា ប្រទេសចិនបានស្វាគមន៍ការចាប់ផ្តើមកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយសង្ឃឹមថា ដំណើរការនេះនឹងត្រូវបានបន្តនាប៉ុន្មានថ្ងៃខាងមុខ។
ប្រទេសជាច្រើនអំពាវនាវឱ្យរុស្ស៊ីនិងអ៊ុយក្រែន ធ្វើ​ការ​ចរចាដើម្បីជៀសវាងការបង្ករបួសស្នាមដល់ជនស៊ីវិល - ảnh 1ប្រជាជនអ៊ុយក្រែនផ្លាស់ទីក្បែរស្ថានីយរថភ្លើងអគ្គិសនីក្រោមដី ក្នុងរដ្ឋធានី Kiev ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

កាសែត Khmer Times បានដកស្រង់សម្តីរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ដែលបានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាមានបំណងចង់ឲ្យរុស្ស៊ី និងអ៊ុយក្រែនធ្វើការចរចា សម្របសម្រួល និងស្វែងរកដំណោះស្រាយ ដើម្បីជៀសវាងការប្រើប្រាស់កម្លាំងយោធានិងអាវុធនុយក្លេអ៊ែរ ជៀសវាងការបង្ករបួសស្នាមដល់ជនស៊ីវិល។ ក្នុងសេចក្តីប្រកាសរបស់ខ្លួន  លោក ផៃ ស៊ីផាន បានឲ្យដឹងថា កម្ពុជានឹងអព្យាក្រឹត ហើយចង់ឱ្យភាគីទាំងពីរស្វែងរកវិធីធ្វើការចរចា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។

អំពីបញ្ហានេះ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrillas បានស្វាគមន៍ចំពោះការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន។ តាមលោក នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីឆ្ពោះទៅរកដំណោះស្រាយសម្រាប់ជម្លោះបច្ចុប្បន្ននៅអឺរ៉ុបខាងកើត ហើយបានអំពាវនាវឱ្យភាគីទាំងអស់ ការពារប្រជាជន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ