ប្រទេសជាច្រើនអំពាវនាវឲ្យអ៊ីរ៉ង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

(VOVWORLD) - នាថ្ងៃទី ១២ ខែមករា មេដឹកនាំបណ្ដាប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់បានចេញសេចក្ដីប្រកាសរួមដោយអំពាវនាវឲ្យអ៊ីរ៉ង់វិលត្រឡប់កមប្រតិបត្តិកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឲ្យបានពេញលេញជាមួយមហាអំណាចពិភពលោកវិញនិងអត់ធ្មត់ការល្មើសបន្ថែមទៀត។
ប្រទេសជាច្រើនអំពាវនាវឲ្យអ៊ីរ៉ង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ - ảnh 1 ប្រទេសជាច្រើនអំពាវនាវឲ្យអ៊ីរ៉ង់រក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (រូបថត៖ AFP/TTXVN)

នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានឯកភាពគ្នានឹងបន្តខិតខំប្រឹងប្រែងដើម្បីរក្សាទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ជាមួយអ៊ីរ៉ង់ ដែលហៅថា ផែនការសកម្មភាពដ៏ទូលំទូលាយរួម (JPCOA)។ មេដឹកនាំទាំងពីរក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការបង្កើនភាពតានតឹងថ្មីបំផុតរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកស្ដែងចេញការអត់ធ្មត់។

សេចក្ដីប្រកាសនេះត្រូវបាននាំចេញនៅពេលដែលអឺរ៉ុបកំពុងខិតខំប្រឹងប្រែងដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់នៅឆ្នាំ ២០១៥។ កិច្ចព្រមព្រៀងនេះ បានចុះខ្សោយខ្លាំងបន្ទាប់ពីអាមេរិកដកខ្លួនដោយជាឯកតោភាគីនៅឆ្នាំ ២០១៨ ហើយបន្ទាប់ពីនោះអ៊ីរ៉ង់ក៏បានលុបចោលការសន្យារបស់ខ្លួនជាបណ្តើរៗ។ ប្រទេសអ៊ឺរ៉ុបទាំង ៣ បានចូលរួមក្នុងកិច្ចព្រមព្រៀងនោះគឺអង់គ្លេស បារាំងនិងអាឡឺម៉ង់សុទ្ធតែបានសង្កត់ធ្ងន់លើការសន្យារបស់ខ្លួនក្នុងការរក្សាទុកកិច្ចព្រមព្រៀង ទោះបីប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់សម្ពាធដើម្បីអំពាវនាវឱ្យអឺរ៉ុបធ្វើតាមអាមេរិកក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ