ប្រទេសឈីលីបានដកខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC និង COP លើកទី២៥

(VOVWORLD) - នាថ្ងៃទី ៣០ ខែតុលា ប្រធានាធិបតីឈីលី លោក Sebastian Piñera បានប្រកាសថាប្រទេសនេះនឹងដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្តីពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៥របស់អង្គការសហប្រជាជាតិ (COP 25)ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Santiago នៅខែវិច្ឆិកានិងខែធ្នូខាងមុខនេះ។
ប្រទេសឈីលីបានដកខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC និង COP លើកទី២៥ - ảnh 1 ប្រទេសឈីលីបានដកខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC និង COP លើកទី២៥ (AFP/TTXVN)

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលវិបត្តិនយោបាយកំពុងកើតឡើងនៅប្រទេសនេះ។ លោកប្រធានាធិបតី Pinera បានឲ្យដឹងថា "នេះគឺជាការសម្រេចចិត្តដ៏លំបាកបំផុត" សម្រាប់ថ្នាក់ដឹកនាំឈីលី ប៉ុន្តែនេះគឺជា «ការសម្រេចចិត្ត "សមហេតុសមផល" សម្រាប់ពេលនេះតែម្តង។

          គួរបញ្ជាក់ថាប្រទេសឈីលីកំពុងធ្លាក់ចូលក្នុងវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរនៅពេលដែលប្រជាជនគ្រប់ប្រទាប់វណ្ណៈបានធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយសង្គមអយុត្តិធម៌ ក៏ដូចជាវិសមភាពសង្គមដែលគំរូទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឈីលីបង្កើតឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ