ប្រទេសថៃប្រកាសកញ្ចប់ជួយឧបត្ថម្ភកសិករក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល

(VOVWORLD) -លោក Somkid Jatusripitak ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានអះអាងថាវិស័យកសិកម្មជាកម្លាំងចលករសេដ្ឋកិច្ចស្នូលរបស់ថៃ ប៉ុន្តែប្រាក់ចំណូលរបស់កសិករនៅមានកម្រិតនៅឡើយ។
ប្រទេសថៃប្រកាសកញ្ចប់ជួយឧបត្ថម្ភកសិករក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល - ảnh 1 ប្រជាកសិករថៃ (រូបថត៖ TTXVN)

សំដៅជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឡើង ៣% ក្នុងឆ្នាំ នេះ នាថ្ងៃទី ១០ ខែកញ្ញាលោក Somkid Jatusripitak ឧបនាយករដ្ឋមន្រ្តីថៃមានប្រសាសន៍ថា ក្នុងខែនេះ រដ្ឋាភិបាលនឹងប្រកាសបណ្ដាកញ្ចប់ជំរុញសេដ្ឋកិច្ចសម្រាប់ជនក្រីក្រនៅតំបន់ជនបទ។ លោក Somkid Jatusripitak ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានអះអាងថាវិស័យកសិកម្មជាកម្លាំងចលករសេដ្ឋកិច្ចស្នូលរបស់ថៃ ប៉ុន្តែប្រាក់ចំណូលរបស់កសិករនៅមានកម្រិតនៅឡើយ។ តាមនោះក្រសួងឧស្សាហកម្មថៃត្រូវជួយឧបត្ថម្ភប្រជាជន តាមរយៈគម្រោងនានា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញការអភិវឌ្ឍន៍រាល់ផលិតផលកសិកម្មផងដែរ។

មុននេះរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Uttama Savanayana បានអះអាងម្តងហើយម្តងទៀតថារដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការពិចារណាលើវិធានការជំរុញថែមទៀត ប្រសិនបើចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ