ប្រទេសទាំងឡាយឈានចូលដំណាក់កាលចរចារចុងក្រោយក្នុងក្របខ័ណ្ឌ COP លើកទី ២១

ប្រទេសទាំងឡាយឈានចូលដំណាក់កាលចរចារចុងក្រោយក្នុងក្របខ័ណ្ឌ COP លើកទី ២១ - ảnh 1
ប្រទេសទាំងឡាយឈានចូលដំណាក់កាលចរចារចុងក្រោយក្នុងក្របខ័ណ្ឌ COP លើកទី ២១ (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ ធ្នូ អង្គសន្និសីទមកពីប្រទេសចំនួន ១៩០ លើ
ពិភពលោកបានវិលត្រឡបមកតុចរចារវិញក្នុងក្របខ័ណ្ឌសន្និសីទលើកទី
 ២១ អនុសញ្ញា អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុ (COP) ដើម្បីចាប់ផ្តើម
ដំណាក់កាលចុងក្រោយដោយមានគោលដៅកសាងសេចក្តីសម្រេចចិត្ត
រួមស្តីពីការកាត់បន្ថយឧស្ម័ន្ធជាកញ្ចប់បញ្ចេញចោលលើទូទាំងពិភពលោក
ក្រោយឆ្នាំ ២០២០ មុនថ្ងៃទី​ ១១ ធ្នូខាងមុខ។ ថ្លែងមតិជាមួយរដ្ឋមន្ត្រីបណ្ដា
ប្រទេសចូលរួម COP លើកទី​២១ អគ្គលេខា​ធិការ​ អ.ស.ប. លោក Ban Ki
Moon បានព្រមានថា៖ គ្រោះមហន្តរាយអាកាសធាតុកំពុងឈានទៅមុខ
ដោយហេតុនេះសកលលោកកំពុងទន្ទឹងរងចាំការខំប្រឹងប្រែងនិងប្តេជ្ញា
ចិត្តរបស់រដ្ឋមន្ត្រីទាំងឡាយដើម្បីទទួលបានកិច្ចព្រមព្រៀងសកលមួយ។
តាមគំរោង បណ្ដារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងដោះ
ស្រាយបានរាល់ការខ្វែងគំនិតហើយស្វែងរកដំណោះស្រាយសំរាប់បញ្ហា
ស្មុគស្មាញបំផុត ក្នុងនោះ ត្រូវកំណត់កំរិតសន្យារវាងប្រទេសឧស្សាហកម្ម
និងប្រទេសកំពុងអភិវឌ្ឍន៍ពីនោះនាំចេញកំរិតរួមវិភាគទានហិរញ្ញវត្ថុនៃ
ប្រទេសនិមួយៗ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ