ប្រទេសទាំង៥នៅតំបន់សមុទ្រ Caspian បានចុះហត្ថលេខាលើអនុសញ្ញាសមុទ្រ Caspian

(VOVWORLD) - នៅក្នុងកិច្ចប្រជុំកំពូលនៅតំបន់សមុទ្រ Caspian  លើកទី ៥ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី១២ខែសីហានៅក្នុងទីក្រុង  Aktau (ប្រទេសកាហ្សាក់ស្ថាន)  ថ្នាក់ដឹកនាំ នៃប្រទេសទាំង៥នៅតំបន់សមុទ្រ Caspian (រួមទាំងអាហ្សែបែហ្សង់ អ៊ីរ៉ង់ កាហ្សាក់ស្ថាន រុស្ស៊ី និងតូមិននីស្ថាន) បានចុះហត្ថលេខាលើអនុសញ្ញាដ៏សំខាន់ ស្តីពីបទបញ្ញត្តិសមុទ្រ Caspian ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ក៏ដូចជាបើកផ្លូវសម្រាប់គម្រោងរុករកប្រេងរ៉ែនិងប្រេងឧស្ម័ន។
ប្រទេសទាំង៥នៅតំបន់សមុទ្រ Caspian  បានចុះហត្ថលេខាលើអនុសញ្ញាសមុទ្រ Caspian   - ảnh 1 ប្រទេសទាំង៥នៅតំបន់សមុទ្រ Caspian បានចុះហត្ថលេខាលើអនុសញ្ញាដ៏សំខាន់ ស្តីពីបទបញ្ញត្តិសមុទ្រ Caspian ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ក៏ដូចជាបើកផ្លូវសម្រាប់គម្រោងរុករកប្រេងរ៉ែ

បន្ទាប់ពីអនុសញ្ញានេះត្រូវបានចុះហត្ថលេខា ថ្នាក់ដឹកនាំប្រទេសទាំង ៥ នេះ បានអបអរសាទរនិងចាត់ទុកថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin  បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃអនុសញ្ញានេះ ព្រមទាំងដាស់តឿនបណ្តាប្រទេសក្នុងតំបន់ជម្រុញកិច្ចសហប្រតិបត្តិការយោធាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ