ប្រទេសនិងតំបន់ដែនដីចំនួន ៤៣ ផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ៦ ខែសីហា មានប្រទេសចំនួន ៣ បន្ថែមទៀត បានបញ្ចប់នីតិវិធីសម្រាប់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) របស់អង្គការសហប្រជាជាតិ ដោយបង្កើនចំនួនប្រទេសនិងតំបន់ដែនដីដែលបានផ្តល់សច្ចាប័នលើឯកសារនេះឡើងដល់ ៤៣ ប្រទេស ពោលគឺជិតឈានដល់ ចំនួន ៥០ ប្រទេស ដែលត្រូវការដើម្បីធ្វើឲ្យ TPNW ចូលជាធរមានផងដែរ ។
ប្រទេសនិងតំបន់ដែនដីចំនួន ៤៣ ផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ - ảnh 1 សម័យប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ THX / TTXVN)

ប្រទេសចំនួន ៣ រួមមានអៀរឡង់ នីហ្សេរីយ៉ា និងប្រទេសកោះ Niue នៅ អូសេអានី (Oceania) បានផ្តល់សច្ចាប័នលើ TPNW ក្នុងឱកាសរំលឹកខួបគម្រប់ ៧៥ ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន (ថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥)។

ទោះយ៉ាងណាក៏ដោយ សុពលភាពនៃសន្ធិសញ្ញានេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ពីព្រោះប្រទេសសមាជិកទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាប្រទេសមហាអំណាចខាងនុយក្លេអ៊ែរ មិនទាន់បានផ្តល់សច្ចាប័ននោះទេ។ ប្រទេសជប៉ុនដែលជាប្រទេសតែមួយគត់នៅលើពិភពលោកដែលបានទទួលរងនូវគ្រាប់បែកបរមាណូ ក៏មិនទាន់បានផ្តល់សច្ចាប័នលើ TPNW ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ