ប្រទេសនានាត្រៀមជាស្រេចសម្រាប់សន្និសីទកំពូលអ.ស.បស្តីពីបំរ៉ែបំរួលអាកាសធាតុ

(VOVworld)-ទោះបីជារាល់ការវាយប្រហារដោយបង្ហូរឈាមនៅទីក្រុងប៉ារីសប្រទេស
បារាំងនាពេលកន្លងទៅ បានជះឥទ្ធិពលមិនតិចទៅលើកិច្ចការ ត្រៀមរៀបចំសម្រាប់
សន្និសីទកំពូលអ.ស.បស្តីពីបំរ៉ែបំរួលអាកាសធាតុលើកទី ២១  (COP21) ដែលគ្រោង
នឹងប្រព្រឹត្តទៅនៅទីក្រុងបារីសនេះនាថ្ងៃទី៣០វិច្ឆិកា ខាងមុខក្តី ប៉ុន្តែថ្នាក់ដឹកនាំនៃ
ប្រទេសនានានៅតែប្រមូលផ្តុំពិភាគ្សា សំដៅទទួលឲ្យ បានកិច្ចព្រមព្រៀងបំរ៉ែបំរួល
អាកាសធាតុទូទៅមួយចីរភាព។ថ្លែងមតិនៅទីស្នាក់ ការអ.ស.ប នាថ្ងៃទី២០វិច្ឆិកា ឧបការីរបស់អគ្គលេខាធិការអ.ស.ប ទទួលបន្ទុក បញ្ហាបំរ៉ែបំរួលអាកាសធាតុ លោក
Janos Pasztor បានឲ្យដឹងថា ថ្នាក់ដឹកនាំនៃ ប្រទេសនានាលើពិភពលោក បានអះអាង
សារជាម្តងទៀតថានឹងចូលរួមCOP21 ដោយមិនអើពើដល់គ្រោះអាសន្នភេរវកម្មឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ