ប្រទេសនានាសុទ្ធតែមាន សេរីភាពនាវាចរណ៍និងអាកាសចរណ៍តាមច្បាប់អន្តរជាតិ

(VOVworld)-នាថ្ងៃទី២៧តុលា គណៈកម្មាធិការកំណែនព្រឹទ្ធសភាអាមេរិក លោក John
McCain បានគាំទ្រសេចក្តីសម្រេចចិត្តរបស់រដ្ឋអំណាចលោកប្រធានាធិបតី  Barack Obama ក្នុងការបញ្ជានាវាពិឃាតបំពាក់កាំជ្រូចណែនាំផ្លូវ USS Lassen ចូលក្នុងតំបន់១២ម៉ាយ ជុំវិញកោះសិប្បនិម្មិតដែលចិនកសាងខុសច្បាប់នៅប្រជុំ កោះ Truong Sa របស់វៀតណាម ព្រមទាំងចាត់ទុកថា តាមពិតកាយវិការនេះ ត្រូវបានអនុវត្តតាំងពីយូរហើយមក។ ក្នុង
ពេលជាមួយគ្នានោះ សមាជិកសភា  Randy Forbes បានសង្កត់ធ្ងន់ថា តាមច្បាប់អន្តរជាតិ ច្បាស់លាស់ថា ចិនគ្មាន​ សេចក្តីប្រកាសអធិបតេយ្យភាពស្របច្បាប់ណាមួយចំពោះ
បណ្តាតំបន់សមុទ្រ ពោលខាងលើ ហើយបច្ចុប្បន្នជាពេលវេលាដើម្បីរដ្ឋអំណាចលោក
Obama អះអាងឡើងវិញនូវការសន្យាយូរអង្វែអរបស់ខ្លួនចំពោះសេរីភាពខាងនាវាចរណ៍ ព្រមទាំងធានាសន្តិសុខ ស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ