ប្រទេសនៅអឺរ៉ុបចំនួន ៤ ឧបត្ថម្ភវៀតណាមទទួលយកវ៉ាក់សាំងបង្ការកូវីដ ១៩ ជិត ៦,៣ លានដូសបន្ថែមទៀត

(VOVWORLD) - សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មហាឌុចលុចសំបួ សាធារណរដ្ឋព័រទុយហ្គាល់ និងចក្រភពអង់គ្លេស ទើបតែបានជួយវៀត ណាមនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៦,២៧ លានដូសបន្ថែមទៀត តាមរយៈយន្តការ (COVAX)។
ប្រទេសនៅអឺរ៉ុបចំនួន ៤ ឧបត្ថម្ភវៀតណាមទទួលយកវ៉ាក់សាំងបង្ការកូវីដ ១៩ ជិត ៦,៣  លានដូសបន្ថែមទៀត - ảnh 1វ៉ាក់សាំង Pfizer សម្រាប់ចាក់ជូនប្រជាជន (រូបថត៖ Tuan Duc/TTXVN)

ក្នុងនោះ អាល្លឺម៉ង់បានឧបត្ថម្ភច្រើនបំផុតជាមួយនឹងចំនួនវ៉ាក់សាំងជាង ៤ លានដូស។ លោកវេជ្ជបណ្ឌិត Guido Hildner ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅវៀតណាមបានចែករំលែកថា នៅឆ្នាំ២០២២ អាល្លឺម៉ង់នឹងបន្តរួមដំណើរជាមួយវៀតណាម  ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់បណ្តាលពីជំងឹរាតត្បាត  ហើយក្នុងពេលជាមួយគ្នានេះផ្តល់នូវវ៉ាក់សាំងបន្ទាប់ តាមរយៈយន្តការ COVAX។ ចំនួនវ៉ាក់សាំងដែលទើបតែមកដល់ប្រទេសវៀតណាម គឺជាចំនួនវ៉ាក់សាំងធំបំផុតរបស់អាល្លឺម៉ង់ដែលជួយដល់ប្រទេសវៀតណាម រហូតមកដល់ពេលនេះ ដោយនាំយកចំនួនវ៉ាក់សាំងសរុបដែលអាល្លឺម៉ង់ជួយដល់វៀតណាម ឈានដល់ជាង១០លានដូស។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម លោក Gareth Ward បាននិយាយថា វ៉ាក់សាំងមួយចំនួននេះគឺជាផ្នែកមួយនៃជំនួយឧបត្ថម្ភរបស់ចក្រភពអង់គ្លេសសម្រាប់វៀតណាម ក្នុងដំណើរការបើកទ្វារសេដ្ឋកិច្ចឡើងវិញ តាមរយៈការជំរុញការចាក់វ៉ាក់សាំងលើទ្រង់ទ្រាយធំ។ ចក្រភពអង់គ្លេសប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងការកសាងជំពូកថ្មីនៅឆ្នាំ ២០២២ ជាឆ្នាំដែលពិភពលោកអាចរស់រៀនជាមួយកូវីដ ១៩ ក្នុងសន្តិភាពនិងវិបុលភាព។

តំណាងស្ថានទូតលុចសំបួប្រចាំនៅវៀតណាម តំណាងស្ថានទូតព័រទុយហ្គាល់ប្រចាំនៅវៀតណាមបានអះអាងថា ក្នុងបរិបទកូវីដ ១៩ ដូចបច្ចុប្បន្ន ប្រទេសទាំងនេះនឹងបន្តជួយឧបត្ថម្ភ វៀតណាមលើវិស័យវេជ្ជសាស្ត្រដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមបណ្តាលមកពីជំងឺរាតត្បាត ក៏ដូច ជា ធានាសមភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩  សម្រាប់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ