ប្រទេសបារាំង៖ មនុស្សរាប់ពាន់នាក់ចូលរួមក្នុងពិធីរំលឹកវិញ្ញាក្ខ័ន្ធលោកគ្រូបង្រៀន Samuel Paty

(VOVWORLD) - នាថ្ងៃទី ១៨ ខែតុលា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីប៉ារីសប្រទេសបារាំង ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធរបស់គ្រូបង្រៀនម្នាក់ ដែលត្រូវបានគេធ្វើឃាតកម្មកាលពីថ្ងៃទី ១៦ ខែតុលា បន្ទាប់ពីបង្ហាញឲ្យកូនសិស្សមើលគំនូរជីវចលព្យាការី Mohammed របស់ជនឥស្លាម ។
ប្រទេសបារាំង៖ មនុស្សរាប់ពាន់នាក់ចូលរួមក្នុងពិធីរំលឹកវិញ្ញាក្ខ័ន្ធលោកគ្រូបង្រៀន Samuel Paty - ảnh 1 ការដាក់ផ្កានៅវិទ្យាល័យមួយក្នុងក្រុងហ្វ្រេសស្ទឺន - ហែនឌ្រីនបន្ទាប់ពីឃាតកម្មលើគ្រូបង្រៀននៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

រាល់ការចុះដង្ហែក្បួននៅតាមដងផ្លូវ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉ារីស និងបណ្តាទីក្រុងធំៗជាច្រើនផ្សេងៗទៀតនៅប្រទេសបារាំងក្នុងពេលថ្ងៃ ដើម្បីបង្ហាញពីចំណងសាមគ្គីភាពចំពោះលោកគ្រូរូបនេះ។ ការដែលជនដៃដល់ម្នាក់អាយុ ១៨ ឆ្នាំ ធ្វើឃាតលើលោក Samuel Paty នៅជាយក្រុងនៃតំបន់ Conflans Saint-Honorine  ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងប៉ារីស បានធ្វើឱ្យប្រទេសបារាំងភ្ញាក់ផ្អើលដ៏កក្រើក និងធ្វើឱ្យមនុស្សជាច្រើនរំលឹកដល់រលកភារវកម្មរបស់ពួកជ្រុលនិយមឥស្លាមកាលពីឆ្នាំ ២០១៥ បន្ទាប់ពីទីស្នាក់កាសែតបារាំង Charlie Hebdo បានបោះពុម្ពផ្សាយគំនូរជីវចលព្យាការី Mohammed។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកថានេះគឺការវាយប្រហារនៃក្រុមភេរវករឥស្លាម ។

មុននេះក្រសួងយុត្តិធម៌បារាំងបានឲ្យដឹងថាឈ្មោះ Abdullakh Anzorov ជនជាតិ Chechnya នៃសហព័ន្ធរុស្ស៊ី ជាជនសង្ស័យដែលធ្វើឃាតកម្មលើលោកគ្រូ Samnuel Paty។ មុខសញ្ញារូបនេះត្រូវបានបាញ់សម្លាប់បន្ទាប់ពីគាត់បានធ្វើការតដៃយ៉ាងសាហាវប្រឆាំងនឹងកម្លាំងប៉ូលីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ