ប្រទេសបារាំងស្វែងរកអតិថិជនថ្មីទិញនាវាផ្ទុកយន្តហោះMistral

(VOVworld)-រដ្ឋមន្ត្រីការពារជាតិបារាំង  Jean Yves Le Drian នាថ្ងៃទី៦សីហា បានឲ្យ
ដឹងថា ប្រទេសនេះកំពុងស្វែងរកអតិថិជនថ្មី ដើម្បីទិញនាវាផ្ទុកយន្តហោះ ថ្នាក់
Mistral ពីគ្រឿង បន្ទាប់ពីបានលុបចោលកិច្ចសន្យាជួញដូរជាមួយរុស្ស៊ីមុននេះ។
ថ្លែងមតិលើ វិទ្យុសម្លេង RTL របស់បារាំង លោក Le Drian បានលើកច្បាស់ថា នឹងមានអតិថិជនថ្មីមួយចំនួនទិញនាវាផ្ទុកយន្តហោះ ដោយសារមានប្រទេសជា
ច្រើនសម្តែងនូវការយកចិត្តទុកដាក់ចំពោះប្រភេទសម្ភារៈយោធានេះ។ ក៏តាម
លោករដ្ឋមន្ត្រីការពារជាតិបារាំងថា កិច្ចចរចាររវាងប្រធានាធិបតីបារាំងលោក
Francois Hollande ជាមួយសមភាគីរុស្ស៊ី Vladimir Putin អំពីការបង់សំណង
សម្រាប់ការលុបចោលកិច្ចសន្យាជួញដូរនាវានេះ រវាងប្រទេសទាំងពីរបាន
ប្រព្រឹត្តទៅយ៉ាងរលូន។ តាមកិច្ចព្រមព្រៀងទទួលបាននេះ បារាំងនិងប៉ង់ ចំណាយដែលម៉ូស្គូបានបង់ឲ្យបារីសក្នុងកិច្ចសន្យាទាំងស្រុង។ ផ្ទុយទៅវិញ បារាំងនឹងមានកម្មសិទ្ធិពេញលេញចំពោះនាវាទាំងពីរគ្រឿងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ