ប្រទេសមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួន

(VOVWORLD) - នាថ្ងៃទី ៨ ខែកុម្ភៈ មជ្ឈដ្ឋានមន្ត្រីមីយ៉ាន់ម៉ាបានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងទីរួមស្រុកចំនួន ៧ នៅទីក្រុង Mandalay ដែលជាទីក្រុងធំទី ២ របស់ប្រទេសនេះ។ នៅក្នុងសេចក្តីប្រកាសមួយ អាជ្ញាធរមានសម្ថកិច្ចបានឲ្យដឹងថា ប្រជាជនត្រូវបានហាមឃាត់មិនឱ្យធ្វើបាតុកម្ម ឬប្រមូលផ្តុំជាក្រុមដែលមានមនុស្សច្រើនជាង ៥ នាក់។
ប្រទេសមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួន - ảnh 1ទាហានយាមនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា (រូបថត៖ THX/TTXVN)

បញ្ជាបម្រាមគោចរ ក៏ត្រូវបានអូស បន្លាយចាប់ពីម៉ោង ៨ យប់ថ្ងៃមុននោះ រហូតដល់ម៉ោង ៤ ៖ ០០ ព្រឹកនាព្រឹកថ្ងៃបន្ទាប់នេះដែរ។ សភាពការណ៍នៃការអនុវត្តច្បាប់អាជ្ញាសឹក ចូលជាធរមានរហូតដល់ពេកដែលមានការ ជូនដំណឹងបន្តទៀត។

អាជ្ញាធរមានសមត្ថកិច្ចក៏បានដាក់ចេញសេចក្តីប្រកាសស្រដៀងគ្នានេះ នៅក្នុងទីរួមស្រុកនៅភាគខាងត្បូងនៃតំបន់ Ayeyarwaddy ផងដែរ។

ទង្វើរដូចពោលខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលមានបាតុកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឈានចូលដល់ថ្ងៃទី ៣ ជាប់ៗគ្នា បន្ទាប់ពីប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint និងទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃគណបក្សសម្ព័ន្ធដើម្បីប្រជា    ធិបតេយ្យ ដែលកំពុងកាន់អំណាចត្រូវបានចាប់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ