ប្រទេសម៉ាលី៖ មេដឹកនាំអាហ្វ្រិកខាងលិចចាប់ផ្តើមពិភាក្សាអំពីវិបត្តិម៉ាលី

(VOVWORLD) - នាថ្ងៃទី ២០ ខែសីហា មេដឹកនាំសហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) បានចាប់ផ្តើមពិភាក្សាគ្នាអំពីវិបត្តិនៅប្រទេសម៉ាលី បន្ទាប់ពីការធ្វើពលប្រហារ នៅប្រទេសនេះ បានរងការរិះគន់ប្រឆាំងជំទាស់យ៉ាងខ្លាំងពីសាធារណៈមតិក្នុងតំបន់និងនៅលើពិភពលោក។
ប្រទេសម៉ាលី៖ មេដឹកនាំអាហ្វ្រិកខាងលិចចាប់ផ្តើមពិភាក្សាអំពីវិបត្តិម៉ាលី - ảnh 1 ទាហានម៉ាលីបានទៅដល់ទីលានឯករាជ្យនៅបាម៉ាកូនាថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២០ បន្ទាប់ពីពលប្រហារ។ (រូបថត៖ AFP / TTXVN)

ថ្លែងនៅក្នុងពិធីបើកសន្និសីទតាមរយៈប្រព័ន្ធអនឡាញ ប្រធានាធិបតី Niger លោក Mahamadou Issoufou បានព្រមានថា ស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាលី គឺទាក់ទងទៅនឹងសន្តិសុខក្នុងតំបន់។ លោក Issoufou បានក្រើនរំលឹកអំពីការធ្វើរដ្ឋប្រហារនាពេលថ្មីៗនេះរបស់ម៉ាលីកាលពីឆ្នាំ ២០១២ បានបណ្តាលឱ្យអង្គការឧក្រិដ្ឋកម្ម និងភេរវករ គ្រប់គ្រង ២/៣ នៃដែនដីរបស់ប្រទេសនេះក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ECOWAS ក៏បានស្នើដល់ភាគីពាក់ព័ន្ធនានា នៅក្នុងប្រទេសម៉ាលីផ្តល់អាទិភាពក្នុងការធ្វើកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិនាបច្ចុប្បន្ន ព្រមទាំងបានដាស់តឿនឱ្យទាហានទាំងអស់ត្រូវវិលត្រឡប់មកបន្ទាយទាហានវិញភ្លាមៗផងដែរ។ ECOWAS បានអះអាងថានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីស្តារ សណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញនៅម៉ាលីឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ