ប្រទេសម៉ាលីបោះឆ្នោតជ្រើសតាំងប្រធានាធិបតីជុំទី ២

(VOVWORLD) - នាថ្ងៃទី១២ខែសីហា  អ្នកបោះឆ្នោតម៉ាលីបានទៅបោះឆ្នោតជ្រើសតាំងប្រធានា ធិបតីជុំទី២។នេះគឺជាការរត់ប្រណាំងដណ្តើមអំណាចរវាងប្រធានាធិបតីលោក Ibrahim Boubacar Keita ដែលមានអាយុ ៧៣ឆ្នាំ និងមេដឹកនាំគណៈ បក្ស ប្រឆាំង Soumaila Cisse ដែលមានអាយុ ៦៨ ឆ្នាំ។
ប្រទេសម៉ាលីបោះឆ្នោតជ្រើសតាំងប្រធានាធិបតីជុំទី ២ - ảnh 1អ្នកបោះឆ្នោតម៉ាលីបានទៅបោះឆ្នោតជ្រើសតាំងប្រធានា ធិបតីជុំទី២ 

នៅក្នុងការបោះឆ្នោតជុំដំបូង នាថ្ងៃទី២៩ខែកក្កដាកន្លងទៅ លោក Ibrahim Boubacar Keita បាននាំមុខគេដោយមានសំឡេងគាំទ្រជាង 41% បន្ទាប់មកគឺ លោក Soumaila Cissé ដោយមានសំឡេងគាំទ្រជាង 17% ។ ដោយសារគ្មានបេក្ខជនណាមួយបានឈ្នះឆ្នោតយ៉ាងហោចណាស់ 50% នៃសំឡេងគាំទ្រ ហេតុដូច្នេះហើយ ឥស្សរជនយោបាយទាំងពីររូបនេះ ត្រូវបានឈានចូលការបោះឆ្នោតជុំទី២។ អ្នកសង្កេតការណ៍បានព្យាករណ៍ថា លោក Boubacar Keita នឹងទទួលជ័យជម្នះនិងបន្តកាន់អំណាច បើទោះបីជា មានការរិះគន់អំពីដំណោះស្រាយលើស្ថានភាពហឹង្សាដែលបង្កឡើងដោយសារ ជំលោះរើសអើងជាតិសាសន៍ក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ