ប្រទេសម៉ាឡេស៊ីនឹងប្រកាសរបាយការណ៍ ស៊ើបអង្កេតអំពីករណី បាត់ខ្លួនដ៏អាថ៌កំបាំងនៃយន្តហោះ MH370

(VOVWORLD) -ក្រសួងគមនាគមន៍ម៉ាឡេស៊ីបានប្រកាសថា ប្រទេសខ្លួននឹងប្រកាសរបាយការណ៍ស៊ើបអង្កេតអំពីករណីយន្តហោះ MH370 ត្រូវបាត់ ជាង ៤ ឆ្នាំមុននេះ នាថ្ងៃទី ៣០ កក្កដាខាងមុខ។
ប្រទេសម៉ាឡេស៊ីនឹងប្រកាសរបាយការណ៍ ស៊ើបអង្កេតអំពីករណី បាត់ខ្លួនដ៏អាថ៌កំបាំងនៃយន្តហោះ MH370 - ảnh 1 យន្ហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (រូបថត: Reuters)

ក្នុងសេចក្ដីប្រកាសដែលបាននាំចេញនាថ្ងៃទី ២០ កក្កដា រដ្ឋមន្ត្រីគមនាគមន៍ម៉ាឡេស៊ីលោក Anthony Loke បានឲ្យដឹងថា របាយការណ៍ពោលខាងលើនឹងត្រូវបានចែករំលែកជាមួយក្រុមគ្រួសារជនរងគ្រោះដែលមានវត្តមាននៅក្នុងជើងហោះហើរ មុនពេល ប្រកាសនៅក្នុងសន្និសីទការសែតបើកចំហនៅពេលក្រោយនេះ។ លោក Loke បានឲ្យដឹងថា រាល់ការសន្ទនានៅក្នុងយន្តហោះទាំងអស់ ដែលត្រូវបានក្រុមស៊ើបអង្កេតថតសម្លេងបាននោះ នឹងត្រូវបានដកស្រង់យ៉ាងគ្រប់គ្រាន់ ដើម្បីធានាតម្លាភាព។  លោករូបនេះបន្តសង្កត់ធ្ងន់ថា របាយការណ៍នេះនឹងត្រូវបានបង្ហោះតាមរយៈអនឡាញ ដើម្បីបុគ្គលនិងអង្គការអន្ដរជាតិវាយតម្លៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ