ប្រទេសរុស្ស៊ី៖ កិច្ចព្រមព្រៀងស្តីពីរកាត់បន្ថយទិន្នផលប្រេងរ៉ែរបស់អង្គការ OPEC + គឺជាមូលហេតុដែលធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក

(VOVWORLD) - ការសង្ស័យចំពោះកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផលប្រេងរ៉ែនាពេលថ្មីៗនេះរបស់អង្គការបណ្តាប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត (OPEC +) គឺជាមូលហេតុដែលបណ្តាលឲ្យតម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក ហើយឥឡូវនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុត។
ប្រទេសរុស្ស៊ី៖ កិច្ចព្រមព្រៀងស្តីពីរកាត់បន្ថយទិន្នផលប្រេងរ៉ែរបស់អង្គការ OPEC + គឺជាមូលហេតុដែលធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក - ảnh 1 អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក  Dmitry Medvedev  (រូបថត៖TASS/baoquocte.vn)

នាថ្ងៃទី ២០ ខែមេសា អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev បានឲ្យដឹងថា លោកមានការសង្ស័យចំពោះកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផលប្រេងរ៉ែនាពេលថ្មីៗនេះរបស់អង្គការបណ្តាប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត (OPEC +) គឺជាមូលហេតុដែលបណ្តាលឲ្យតម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក ហើយឥឡូវនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុត។

ក្នុងសេចក្តីអត្ថាធិប្បាយមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនរបស់អតីតនាយក រដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយដៃគូនានាដើម្បីចាប់ផ្តើមទិញនិងលក់“ ដោយផ្អែកលើការបាត់បង់ឬបង់ប្រាក់លើកិច្ចសន្យា” ក្នុងបរិបទដែលប្រភពផ្គត់ផ្គង់បាននៅសេសសល់លើសពីដែនកំណត់ដូចសព្វថ្ងៃនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ