ប្រទេសវៀតណាម - អូស្រ្តាលីមានគោលបំណងឆ្ពោះទៅបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយជោគជ័យនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - នាយប់ថ្ងៃទី ៣១ ខែមីនា អគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញបានប្រារព្ធយ៉ាងមហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូស្ត្រាលី (១៩៧៣- ២០២១) ។

ថ្លែងនៅក្នុងពិធីនេះ លោកស្រី Julianne Cowley អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថាក្នុងរយៈពេល ៤៨ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអូស្រ្តាលី - វៀតណាម បានអភិឌ្ឍន៍កាន់តែល្អប្រសើរដោយឥតឈប់ឈរទេ ហើយនាបច្ចុប្បន្នទំនាក់ទំនងនេះកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត ដោយឆ្លុះបញ្ចាំងតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ-សន្តិសុខ អប់រំ ទំនាក់ទំនងការបរទេសរវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងការគាំទ្រ គ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

 រីឯខ្លួនវិញ លោក Tran Phuoc Anh នាយកស្តីទីនៃមន្ទីរកិច្ចការបរទេសទីក្រុង     ហូជីមិញ បានបញ្ជាក់ថាទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងអូស្រ្តាលីនៅតែមានឱកាសនិងសក្តានុពលយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម អប់រំ  បណ្តុះបណ្តាល ហិរញ្ញវត្ថុ - ធនាគារ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពផងដែរ។ ការអភិវឌ្ឍប្រកបដោយភាពស្វាហាប់ក្នុងទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងអូស្រ្តាលី នឹងចូលរួមចំណែកក្នុងការសំរេចផែនការសកម្មភាពសម្រាប់ការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីក្នុងដំណាក់កាល ២០២០- ២០២៣ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ