ប្រទេសវៀតណាមចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅប្រទេសលីបង់និងស៊ូដង់

(VOVWORLD) - នាថ្ងៃទី ១១ខែសីហា  ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៃប្រទេសលីបង់និងការអនុវត្តបេសកម្មនៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះ (UNIFIL) ។
ប្រទេសវៀតណាមចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅប្រទេសលីបង់និងស៊ូដង់ - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេសលីបង់និងស៊ូដង់

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈបេសកកម្ម   វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានមានប្រសាសន៍ថា ចាំបាច់ត្រូវដាក់ភារកិច្ចជួយសង្គ្រោះប្រជាជនជាអាទិភាពខ្ពស់បំផុត ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសលីបង់។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថាក្នុងបរិបទបច្ចុប្បន្ននេះ តួនាទីរបស់កងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅលីបង់ គឺកាន់តែចាំបាច់ណាស់ ដើម្បីធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជួយប្រទេសលីបង់អាចជំនះពុះពារលើការលំបាកនាពេលបច្ចុប្បន្នផងដែរ៕

ទាក់ទងនឹងស្ថានភាពនាពេលថ្មីៗនេះនៅ Darfur ប្រទេសស៊ូដង់ លោកឯកអគ្គរដ្ឋ ទូត Dang Dinh Quy បានសង្កត់ធ្ងន់លើតួនាទីឈានមុខរបស់រដ្ឋាភិបាលស៊ូដង់ ក្នុងការធានាសន្តិសុខនៅទីនេះ ដោយទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនេះក្នុងការដោះស្រាយបញ្ហាអំពើហឹង្សានាពេលថ្មីៗនេះ និង អំពាវនាវឱ្យដោះស្រាយមូលហេតុដល់គល់នៃបញ្ហានេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ