ប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតឆ្នៃប្រឌិត Robot តំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ២០១៨

(VOVWORLD) -ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ទើបបានផ្តល់យោបល់ អំពីការរៀបចំការប្រកួតច្នៃប្រឌិត Robot តំបន់អាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ ២០១៨ (ABU Robocon ឆ្នាំ ២០១៨) ។
ប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតឆ្នៃប្រឌិត Robot តំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ២០១៨ - ảnh 1 ប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតឆ្នៃប្រឌិត Robot តំបន់អាស៊ី - ប៉ាស៊ីហ្វិក ឆ្នាំ២០១៨

លោក Vu Duc Dam បានស្នើឲ្យទូរទស្សន៍វៀតណាមបញ្ជាណែនាំនិងសហការ ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh និងស្ថាប័នពាក់ព័ន្ធនានា រៀបចំការប្រកួត ABU Robocon ឆ្នាំ ២០១៨ ត្រូវតាមការកំណត់ ហើយធានាសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។ ABU Robocon ឆ្នាំ ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែសីហា នៅខេត្ត Ninh Binh ។ នេះគឺជាឆ្នាំទី ៣ ដែលវៀតណាមបានរៀបចំការប្រកួត ABU Robocon។ វិញ្ញាសារនៃការប្រកួត ABU Robocon ឆ្នាំ ២០១៨ មានចំណុចថ្មីជាច្រើនអំពីផ្នែកបច្ចេកទេស ហើយទាមទារឲ្យក្រុមនិមូយៗត្រូវ រចនា Robot  ដែលប្រមូលផ្តុំនូវកត្តាសំខាន់ៗ ដូចជាបច្ចេកទេស កំរិតត្រឹមត្រូវ ប៉ិនប្រសព ព្រមទាំងមានការរចនាគួរ ឲ្យទាក់ទាញ់ភ្នែក និងមានសញ្ញាដោយឡែកនៃក្រុមនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ