ប្រទេសវៀតណាមមិនទាន់អនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” ទេ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំដែលបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី ១២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  បានអះអាងថាវៀតណាមមិនទាន់អនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” (visa vaccine) ទេ។ 
ប្រទេសវៀតណាមមិនទាន់អនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” ទេ - ảnh 1លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam (រូបថត៖ VNA)

នាបច្ចុប្បន្ននេះមានតែអ្នកជំនាញបរទេសប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេស ហើយទោះបីជាត្រូវបានចាក់វ៉ាក់សាំងបង្ការនឹងជំងឺកូវីដ-១៩ ក៏ដោយប៉ុន្តែពួកគេត្រូវតែគោរពតាមការដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ។ ដើម្បីត្រៀមខ្លួនអនុវត្ត “លិខិតឆ្លងដែនវ៉ាក់សាំង” ឲ្យបានល្អប្រសិនបើឃើញថាមានភាពចាំបាច់ នាពេលអនាគតក្រសួងសុខាភិបាលវៀតណាម បានមានជំហានត្រៀមរៀបចំដំបូង ហើយប្រព័ន្ធបច្ចេកទេសនឹងត្រូវបានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំឲ្យបានរួចរាល់នៅខែមេសាខាងមុខនេះ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam បានលើកច្បាស់ថា៖

« ប្រព័ន្ធបច្ចេកទេសរបស់វៀតណាមមិនទាន់អនុញ្ញាតឱ្យអនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” នៅឡើយទេ។ ដើម្បីត្រៀមខ្លួនអនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” នាពេលអនាគត នៅពេលប្រសិទ្ធភាពនៃវ៉ាក់សាំងត្រូវបានបញ្ជាក់ច្បាស់នៅក្នុងការអនុវត្តជាក់ស្តែង ហើយក្រសួងសុខាភិបាលបានត្រៀមខ្លួនរៀបចំដំបូងហើយប្រព័ន្ធបច្ចេកទេសនឹងត្រៀមរួចរាល់នៅខែមេសាខាងមុខនេះផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ