ប្រទេសសេណេហ្គាល់ ប្រកាស​កាន់ទុក្ខជាតិ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់

(VOVWORLD) - នាថ្ងៃទី ៨ ខែមករា ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានប្រកាសថា ប្រទេសអាហ្វ្រិកខាងលិចនេះនឹងប្រារព្ធពិធីកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ដើម្បីរំលឹកដល់ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សោកនាដកម្មដែលបានកើតឡើងនាថ្ងៃដដែល។ 
ប្រទេសសេណេហ្គាល់ ប្រកាស​កាន់ទុក្ខជាតិ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ - ảnh 1កន្លែងកើតហេតុនៅKaffrine ភាគកណ្តាលប្រទេសសេណេហ្គាល់។(រូបថត៖ AFP/TTXVN)

តាមរយៈបណ្តាញសង្គម Twitter លោកប្រធានាធិបតី Macky Sall បានសម្តែងការសោកស្ដាយចំពោះការបុករថយន្តក្រុងពីរគ្រឿង ដែលបានសម្លាប់មនុស្ស ៤០ នាក់ និងជាច្រើននាក់ទៀតរងរបួសនៅភាគកណ្តាលប្រទេសសេណេហ្គាល់នាព្រឹកថ្ងៃទី៨ ខែមករា។

ការកាន់ទុក្ខជាតិចាប់ផ្តើមនៅថ្ងៃ៩ ខែកមរានេះ។ បន្ទាប់ពីរយៈពេល៣ថ្ងៃ នៃការកាន់ទុក្ខថ្នាក់ជាតិ គណៈកម្មាធិការរដ្ឋាភិបាលមួយនឹងត្រូវបានបង្កើតឡើង ដើម្បីចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីធានាសុវត្ថិភាពចរាចរណ៍៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ