ប្រទេសសនានាបន្តផ្តល់ជំនួយដល់ទួរគី និងស៊ីរី សម្រាប់ជំនះលើផលវិបាកនៃការរញ្ជួយដី

(VOVWORLD) - រដ្ឋមន្ត្រីអាល្លឺម៉ង់ ពោលគឺ រដ្ឋមន្ត្រីការបរទេស Annalena Baerbock និងរដ្ឋមន្ត្រីមហាផ្ទៃ Nancy Faeser នាថ្ងៃទី ២១ ខែកុម្ភៈ បានធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសទួរគី ដើម្បីទស្សនាតំបន់រងគ្រោះរញ្ជួយដីកាលពីពីរសប្តាហ៍មុន។ 
ប្រទេសសនានាបន្តផ្តល់ជំនួយដល់ទួរគី និងស៊ីរី សម្រាប់ជំនះលើផលវិបាកនៃការរញ្ជួយដី - ảnh 1ការបោះសម្អាតកម្ទេចកម្ទីក្រោយការរញ្ជួយដីនៅទីក្រុង Adiyaman ប្រទេសតួកគី។ (រូបថត៖ THX/TTXVN)

រដ្ឋមន្ត្រីទាំងនេះបានសន្យាថា នឹងផ្តល់ប្រាក់បន្ថែមចំនួន ៥០ លានអឺរ៉ូ ជាជំនួយសម្រាប់ការជំនះលើគ្រោះរញ្ជួយដី ដែលក្នុងនោះប្រទេសទួរគីនឹងទទួលបាន ៣៣ លានអឺរ៉ូ និងប្រទេសស៊ីរីនឹងទទួលបាន ១៧លានអឺរ៉ូ។ ជាមួយនឹងកញ្ចប់ជំនួយថ្មីនេះ អាល្លឺម៉ង់ផ្តល់ថវិកាសរុបចំនួន ១០៨ លានអឺរ៉ូសម្រាប់ជនរងគ្រោះដោយការរញ្ជួយដី។ ក្រៅពី ហិរញ្ញវត្ថុ យោធាអាល្លឺម៉ង់ក៏បានចល័តជើងហោះហើរជាង ២០ ដើម្បីដឹកជញ្ជូនជំនួយជាង ៣៤០ តោនទៅកាន់ទួរគី។

កាលពីម្សិលមិញដែរ យន្តហោះឥណ្ឌូណេស៊ីចំនួន ៤ គ្រឿងបានហោះចេញពីអាកាសយានដ្ឋាន Halim Perdanakusuma ក្នុងទីក្រុងហ្សាការតាខាងកើត ដោយដឹកជំនួយ ១៤០ តោនទៅកាន់ទួរគី និងស៊ីរី។

គិតត្រឹមព្រឹកនេះ ការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសទួរគី និងស៊ីរី កាលពីពីរសប្តាហ៍មុន បណ្តាលឲ្យមនុស្សជាង ៤៧,០០០នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ