ប្រទេសសមាជិក CPTPP ពិចារណាលើការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមអ៊ិនធឺណែត

(VOVWORLD) - រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Nishimura Yasutoshi បានឲ្យដឹងថា ប្រទេសសមាជិកទាំង ១១ នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កំពុងពិចារណាពីលទ្ធភាពបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមអ៊ិនធឺរណែត។
ប្រទេសសមាជិក CPTPP ពិចារណាលើការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមអ៊ិនធឺណែត - ảnh 1 កិច្ចប្រជុុំរដ្ឋមន្ត្រីនៃបណ្តាប្រទេសសមាជិក CPTPP នៅប្រទេសឈីលីកាលពីឆ្នាំ ២០១៨ (រូបថតៈ TTXVN)

ថ្លែងនៅថ្ងៃទី ១៤ ខែមិថុនា លោករដ្ឋមន្ត្រី Nishimura Yasutoshi បានសម្តែងក្តីសង្ឃឹមថា បណ្តាប្រទេសដែលចូលរួមនឹងធ្វើការពិភាក្សាអំពីការជួសជុលខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលបច្ចុប្បន្នកំពុងរអាក់រអួលដោយសារការផ្ទុះឡើងនៃ COVID-19។

មុននេះ ប្រទេសជាសមាជិកចំនួន ១១ គ្រោងនឹងបើកកិច្ចប្រជុំមួយនៃគណៈកម្មាធិការ CPTPP ថ្នាក់រដ្ឋមន្រ្តីនៅប្រទេសម៉ិកស៊ិក នាខែសីហាឆ្នាំ ២០២០។ ទោះយ៉ាងណា Jiji Press ដែលបានដកស្រង់នូវព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដោយសារតែការរីករាលដាលនៃជំងឺ COVID-19  ហេតុដូច្នេះពិបាកសម្រាប់ការរៀបចំកិច្ចប្រជុំមួយនៅពេលនេះ។ យ៉ាងណាមិញ  សមាជិក CPTPP ក៏កំពុងស្រាវជ្រាវលើជម្រើសផ្សេងទៀត ក្នុងនោះមានការបើកសន្និសីទតាមអ៊ិនធឺណែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ