ប្រទេសសមាជិក NATO ជាច្រើនបានប្រកាសអនុវត្តន៍ថវិការការពារជាតិ

(VOVWORLD) -នាថ្ងៃទី ១០ ខែកក្កដា អង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិចខាងជើង (NATO) បានឱ្យដឹងថា ដោយការគ្រោងទុកជាមុន ប្រទេសអឺរ៉ុបចំនួន៧នឹងឆ្លើយ តបនឹងកិច្ចសន្យាស្តីពីការបង្កើនចំណាយលើវិស័យការពារជាតិនៃសម្ព័ន្ធភាព យោធានេះ។
ប្រទេសសមាជិក NATO ជាច្រើនបានប្រកាសអនុវត្តន៍ថវិការការពារជាតិ - ảnh 1 ប្រទេសសមាជិក NATO ជាច្រើនបានប្រកាសអនុវត្តន៍ថវិការការពារជាតិ

អញ្ជើញថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានលើកឡើច្បាស់ថា ប្រទេសចំនួន៧ ក្នុងចំណោម ប្រទេស សមាជិកសហភាពអឺរ៉ុបទាំង ២៧ ដូចជាអង់គ្លេស ក្រិក ឡាតវី អេស្តូនី ប៉ូឡូញ Litva និងរ៉ូម៉ានីកំពុងដំណើរការអនុវត្តន៍កិច្ចសន្យាលើការចំណាយការពារ ជាតិនៅកំរិតស្មើនឹង ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០១៨។ តាមការប៉ាន់ស្មានថាមានប្រទេសសម្ព័ន្ធមិតចំនួន៨នឹងចំណាយយ៉ាងតិចណាស់ ២% GDP លើវិស័យការពារជាតិសំរាប់់ឆ្នាំមួយនេះ។

រីឯខ្លួនវិញនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានឲ្យដឹងថា លោកមានគំរោងនឹងនាំចេញការប្តេជ្ញារបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល NATO នាពេលខាងមុខ តាមរយៈនោះទីក្រុង Ottawa នឹងអូសបន្លាយតួនាទីដឹកនាំក្រុម ប្រយុទ្ធរបស់ NATO នៅប្រទេសឡាតវីបន្ថែមប៉ុន្មានឆ្នាំទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ