ប្រទេសស៊ុយអែត និងអាណត្តិជំរុញច្រកទ្វាសកលលោក

(VOVWORLD) - អាទិភាពចំនួន ៤ ដែលលោកនាយករដ្ឋមន្ត្រី Ulf Kristersson បានកំណត់នៅក្នុងគោលនយោបាយសម្រាប់អាណត្តិរបស់ខ្លួន រួមមានសន្តិសុខ - សាមគ្គីភាព ការងើបឡើងវិញ - ការប្រកួតប្រជែង វិបុលភាព - ការផ្លាស់ប្តូរបៃតងនិងថាមពល តម្លៃប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ឆ្លុះបញ្ចាំងពីជំហរដែលស៊ុយអែតបានគាំទ្រជាយូរមកហើយនៅក្នុងសហភាពអឺរ៉ុប។

នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ប្រទេសស៊ុយអែតបានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) នៅពេលដែលប្រទេសជាសមាជិកនិយាយដោយឡែក និងសហភាពនិយាយរួម កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាប្រវត្តិសាស្ត្រ។ របៀបវារៈរបស់រដ្ឋធានី Stockholm សម្រាប់ ៦ ខែដំបូងនៃឆ្នាំ ២០២៣ ត្រូវបានចាត់ទុកថាមានមហិច្ឆតានៅពេលកំណត់គោលដៅនៃ "អឺរ៉ុបបៃតង សុវត្ថិភាព និងសេរីជាងមុន" ជាមូលដ្ឋានគ្រឹះ។ អាទិភាពចំនួន ៤ ដែលលោកនាយករដ្ឋមន្ត្រី Ulf Kristersson បានកំណត់នៅក្នុងគោលនយោបាយសម្រាប់អាណត្តិរបស់ខ្លួន រួមមានសន្តិសុខ - សាមគ្គីភាព ការងើបឡើងវិញ - ការប្រកួតប្រជែង វិបុលភាព - ការផ្លាស់ប្តូរបៃតងនិងថាមពល តម្លៃប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ឆ្លុះបញ្ចាំងពីជំហរដែលស៊ុយអែតបានគាំទ្រជាយូរមកហើយនៅក្នុងសហភាពអឺរ៉ុប។ លើសពីនេះទៀត ក្នុងអំឡុងពេលអាណត្តិនេះ ប្រទេសស៊ុយអែតត្រូវតែបន្តអនុវត្តគំនិតផ្តួចផ្តើម "ច្រកទ្វារសកលលោក" ដែលប្រកាសដោយមេដឹកនាំទីក្រុងព្រុចសែលនៅចុងឆ្នាំ ២០២១ ដើម្បីលើកកម្ពស់ការតភ្ជាប់ដ៏ឆ្លាតវៃ និងសុវត្ថិភាពក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ថាមពល ការដឹកជញ្ជូន សុខភាព ការអប់រំនៅទូទាំងពិភពលោក។ នេះក៏ជាជំហានដ៏សំខាន់មួយរបស់ EU ក្នុងការជួយពង្រឹងការតភ្ជាប់ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក្រោយជំងឺកូវីដ ១៩ ជួយឧបត្ថម្ភគាំទ្រដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ