ប្រទេសស៊ីរីចោទប្រកាន់ពួកឧទ្ទាមរៀបចំការវាយប្រហារគីមីមួយនៅខេត្តIdlib ប្រទេសស៊ីរី

(VOVWORLD) - នាថ្ងៃទី ២៣ ខែមេសា ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរីបានផ្សាយ ថាក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលមានទំនាក់ទំនងជាមួយ        បណ្តាញភេរវកម្មអន្តរជាតិ Al-Qaeda និងអង្គការ "មួកសុវត្ថិភាពពណ៌ស" កំពុងត្រៀមខ្លួនរៀបចំវាយប្រហារជាតិគីមីសំដៅញុះញង់កងទ័ពស៊ីរីនៅខេត្ត Idlib  ភាគពាយព្យប្រទេសស៊ីរី។
ប្រទេសស៊ីរីចោទប្រកាន់ពួកឧទ្ទាមរៀបចំការវាយប្រហារគីមីមួយនៅខេត្តIdlib ប្រទេសស៊ីរី - ảnh 1ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

យោងតាមព័ត៌មានមួយចំនួនបានឲ្យដឹងថា ក្រុមទាំងនេះកំពុងរៀបចំផែនការប្រើប្រាស់ឧស្ម័នក្លរីនក្នុងការវាយប្រហារនេះ ដោយមានគោលបំណង«សំដៅការពារខ្លួនសំរាប់សេណារីយ៉ូនៃការបង្កហេតុរបស់អាមេរិកនៅស៊ីរី»ផងដែរ។ មុននោះ នាដើមខែមេសាឆ្នាំ២០១៨ អាមេរិកនិងសម្ព័ន្ធមិត្តអង់គ្លេសនិងបារាំងបានធ្វើការវាយប្រហារតាមជើងអាកាសសំដៅទៅលើប្រទេសស៊ីរីដោយមានការចោទប្រកាន់ពីបទប្រើប្រាស់អាវុធគីមីដើម្បីវាយប្រហារស៊ីវិលនៅទីរួមស្រុក  Dounma របស់កងកម្លាំងរដ្ឋអំណាចនៃប្រធានាធិបតីស៊ីរី លោក Bashar al-Assad ។ ទន្ទឹមនឹងនេះ ប្រទេសរុស្ស៊ីនិងស៊ីរីបានបដិសេធជាច្រើនលើកច្រើនសារអំពីការចោទប្រកាន់នេះ ដោយអះអាងថាឧបទ្ទវហេតុនៅ Dounma គឺជាផែនការដែលបង្កើតឡើងដោយប្រទេសលោកខាងលិច ដើម្បីបន្តធ្វើអន្តរាគមន៍ក្នុងប្រទេសស៊ីរីតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ